
ខណៈដែលមានសេចក្តីរាយការណ៍ថាគាត់ចង់ចូលរួមជាមួយក្រុម Real Madrid ខ្សែប្រយុទ្ធ Neymar របស់ក្រុម Paris Saint-Germain ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តថានឹងធ្វើអ្វីនៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្លិបយក្សអេស្ប៉ាញកាលពីប៉ុន្មានខែថ្មីៗនេះដោយមានការសង្ស័យថាគាត់អាចក្លាយជាអ្នកស្នងតំណែងរបស់កីឡាករ Cristiano Ronaldo នៅក្លឹបអធិរាជសរផងដែរ ។
នៅពេលដែល Neymar ចុះហត្ថលេខាជាមួយ PSG ត្រូវបានគេនិយាយថាគាត់ចង់ក្លាយជាចំណុចសំខាន់ក្នុងរយៈពេលបីឆ្នាំរបស់ក្លឹបបារាំងមួយនេះដើម្បីពួកគេចង់សម្រេចបាននូវការលើកពាន UEFA Champions League ជាលើកដំបូងរបស់ក្លឹប ។
ត្រូវបានគេអះអាងថាកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះអាចផ្លាស់ចេញប្រសិនបើគម្រោងរបស់ម្ចាស់ក្លឹបលោក Nasser Al-Khelaifi បរាជ័យហើយប្រហែលជាមិនអាចដល់ពេលបញ្ចប់កុងត្រារយៈពេល ៣ ឆ្នាំនេះទេ ។ ប៉ុន្មានខែនេះមកក្រុម PSG បានស្ថិតក្នុងស្ថានភាពលំបាកមួយនៅទ្វីបអឺរ៉ុបដោយបានចាញ់ ៣-១ ក្នុងការប្រកួតជុំទី១ នៃការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ របស់ពួកគេជាមួយក្រុម Los Blancos កាលពីសប្តាហ៍មុន។
ខ្សែប្រយុទ្ធ Neymar មិនបានបង្ហាញពីការរិះគន់យ៉ាងខ្លាំងនោះទេប៉ុន្តែយោងទៅតាម Telefoot គាត់បានធ្វើការសម្រេចចិត្តលើអនាគតរបស់គាត់ដោយមិនគិតពីអ្វីដែលក្រុមរបស់គាត់កំពុងលេងនៅ Champions League រដូវកាលនេះគឺអតីតតារាបាល់ទាត់ក្លឹប Barcelona ត្រូវតែសំរេចចិត្ត។ ខ្សែប្រយុទ្ធរូបនេះបានស្ថិតក្នុងទម្រង់លេងដ៏ល្អចាប់តាំងពីការមកដល់របស់គាត់នៅក្លឹបនៅប៉ារីសដោយស៊ុតបញ្ចូលទីបាន ២៨ គ្រាប់និង assist 16 ដង ក្នុងការប្រកួត ២៨ លើក។
ដោយ៖ តារា