លោកព្រះ Zlatan ខិតជិតចុះហត្ថលេខាត្រឡប់ទៅ AC Milan វិញដើម្បីតតាំងជាមួយ Ronaldo

6223

Zlatan Ibrahimovic ត្រូវបានគេជឿជាក់ថានឹងត្រលប់ទៅលេងនៅក្លឹប AC Milan វិញនាខែមកខាងមុខនេះ បន្ទាប់ពីខ្សែប្រយុទ្ធជើងចាស់រូបនេះនៅតែបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅក្នុងក្របខ័ណ្ឌ MLS ដែលជាលីគកំពូលរបស់អាមេរិកជាមួយក្លឹប LA Galaxy ។

Image result for Zlatan Ibrahimovic

ខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំរូបនេះត្រូវបានផ្សាភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្លឹបយក្សជាច្រើននៅទ្វីបអឺរ៉ុបក្នុងរយះពេលប៉ុន្មានខែចុងក្រោយនេះរួមមានក្លឹប Inter Milan , AC Milan , Manchester United និង Real Madrid ជាដើមដែលត្រូវបានពាក្យចរចាអារ៉ាមជាច្រើនថាក្លឹបទាំងអស់នេះសុទ្ធសឹងតែបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាករសញ្ជាតិស៊ុយអែតរូបនេះ ។ លោកព្រះ Zlatan Ibrahimovic ស៊ុតបញ្ចូលទីបានចំនួន ២២ គ្រាប់ក្នុងរដូវកាល ២០១៨ ដែលជារដូវកាលដំបូងរបស់គេនៅក្របខ័ណ្ឌ MLS ក្នុងការបង្ហាញខ្លួនត្រឹមតែ ២៧ ប្រកួតតែប៉ុណ្ណោះជាមួយក្លឹប LA Galaxy ។

Related image

បើតាមការចុះផ្សាយរបស់ Goal បានឲ្យដឹងថាការពិភាក្សារវាង Ibrahimovic ជាមួយនឹងក្លឹប AC Milan កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយកិច្ចព្រមព្រៀងនេះអាចនឹងត្រូវប្រកាសជាផ្លូវការនៅក្នុងប៉ុន្មានថ្ងៃខាងមុខទៀតនេះ ។ ប្រសិនបើកិច្ចចរចានឹងដំណើរការបានជោគជ័យពិតមែន នោះនឹងធ្វើឲ្យ Ibrahimovic ត្រលប់មកលេងនៅកីឡាដ្ឋាន San Siro សារជាថ្មី បន្ទាប់ពីបានចំណាយពេលអស់ ២ ឆ្នាំដ៏ជោគជ័យជាមួយ AC Milan ចន្លោះឆ្នាំ ២០១០ ដល់ ២០១២ ។

Image result for Zlatan Ibrahimovic

Zlatan Ibrahimovic ធ្លាប់បានចំណាយពេលជាមួយក្លឹបយក្សៗជាច្រើននៅក្នុងក្របខ័ណ្ឌ Serie A រួមមានក្លឹប AC Milan, Juventus និង Inter Milan ជាដើម មុនពេលរូបគេបានផ្លាសប្ដូរស់ជាតិទៅលេងនៅក្របខ័ណ្ឌ Ligue 1 ជាក្លឹប Paris Saint-Germain ដែលជាទីកន្លែងដែលខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំរូបនេះទទួលបានជោគជ័យបំផុតក្នុងអាជីពរបស់គេ ក្នុងចន្លោះឆ្នាំ ២០១២ ដល់ ២០១៦ ។

Image result for Zlatan Ibrahimovic

បច្ចុប្បន្នក្លឹប AC Milan កំពុងឈរនៅលំដាប់លេខ ៤ នៃក្របខ័ណ្ឌ Serie A ប្រចាំសប្ដាហ៍ទី ១៤ ដោយចាញ់ដាច់ក្រុមកំពុងឈរនៅកំពូលតារាងក្លឹបសេះបង្កង់ Juventus រហូតដល់ ១៥ ពិន្ទុឯណោះនារដូវកាលថ្មី ២០១៨/២០១៩ នេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី