ក្លឹប AC Milan កំពុងចរចាទិញផ្ដាច់ Tiemoue Bakayoko ពីក្លិបតោខៀវ Chelsea

6667

បើយោងតាមការសែត Calciomercato បានរាយការណ៍ឲ្យដឹងថាក្លឹប AC Milan កំពុងចរចាដើម្បីចុះហត្ថលេខាលើខ្សែបម្រើកណ្តាលកីឡាករ Tiemoue Bakayoko ពីក្លិបតោខៀវ Chelsea ។

Image result for Tiemoue Bakayoko

បន្ទាប់ពីការចាប់ផ្ដើមយឺតនៅក្នុងក្របខ័ណ្ឌ Serie A ជាមួយក្លឹប AC Mian ខ្សែបម្រើសញ្ជាតិបារាំងវ័យ ២៤ ឆ្នាំ  Tiemoue Bakayoko បានចាប់ផ្តើមបង្ហាញពីទម្រង់លេងដ៏ល្អឡើងវិញក្នុងរយះប៉ុន្មានប្រកួតចុងក្រោយនេះ ខណះក្លឹបយក្សរបស់អ៊ីតាលីមួយនេះកំពុងធ្វើការបញ្ចុះបញ្ចូលឲ្យក្លឹបតោខៀវលក់កីឡាកររូបនេះផ្ដាច់ ចំណែកឯ Chelsea បានទិញកីឡាករូបនេះក្នុងតម្លៃ ៤៥ លានអឺរ៉ូ ពីក្លឹប AS Monaco កាលពីរដូវក្តៅឆ្នាំ ២០១៧ មុនពេលត្រូវបានក្លឹប AC Milan ខ្ចីជើងកាលពីដើមរដូវកាលនេះ ។

Image result for Tiemoue Bakayoko

ចាប់តាំងពី Bakayoko ផ្ទេរទៅលេងនៅឯកីឡាដ្ឋាន Stamford Bridge មករូបគេដូចមិនមែនជាកីឡាករដែល Chelsea ត្រូវការនោះទេហើយនេះក៏អាចជាមូលហេតុដែលបណ្ដាលឲ្យក្លឹបអាចពិចរចារណាលក់រូបគេនៅខែមករានេះផងដែរ ខណៈដែល AC Milan សង្ឃឹមថានឹងអាចចុះហត្ថលេខាជាមួយខ្សែបម្រើវ័យ ២៤ ឆ្នាំរូបនេះក្នុងតម្លៃ ៤០ លានអឺរ៉ូ ( ៣៦ លានផោន / ៤៥ លានដុល្លារ ) ពី Chelsea នាពេលខាងមុខនេះ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី