Kylian Mbappe នឹងអាចប្រៀបធៀបជាមួយជា Ronaldo បានក្នុងរយះពេល ១ – ២ ឆ្នាំទៀត

7777

Kylian Mbappe ត្រូវបានប្រៀបធៀបទៅនឹង Pele រួចទៅហើយដោយសារតែការឈ្នះពានរង្វាន់កីឡាករឆ្នើមវ័យក្មេងបំផុតរបស់គេនៅ World Cup ហើយកីឡាករវ័យ ១៩ ឆ្នាំរូបនេះឥឡូវត្រូវបានគេបន្តយកទៅប្រៀបធៀបជាមួយនឹងលោក Thierry Henry និងអតីតកីឡាករឆ្នើមរបស់ប្រេស៊ីល Ronaldo LuisNazario de Lima ។

Image result for Kylian Mbappe won kopa

លោក Youi Djorkaeff បាននិយាយថាកីឡាករវ័យក្មេងនេះគឺស្រដៀងទៅនឹងលោក Thierry Henry ជាមួយនឹងរបៀបដែលគាត់លេងបច្ចុប្បន្នក្នុងមានជាខ្សែប្រយុទ្ធស្លាប ហើយរូបគេក៏ត្រូវបានប្រៀបធៀបទៅនឹងអតីតខ្សែប្រយុទ្ធឆ្នើមរបស់ប្រេស៊ីលលោក Ronaldo Luís Nazário de Lima ថែមទៀតផងដែរ ។ Mbappe ត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតរបស់ពិភពលោករួចទៅហើយដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ នៅក្នុងពានរង្វាន់ Ballon d’Or បន្ទាប់ពីមានឆ្នាំដ៏អស្ចារ្យបំផុតជាមួយក្លឹប Paris Saint-Germain និង បារាំង ។

Related image

ខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំរូបនេះបានជួយឱ្យប្រទេសរបស់គាត់ឈ្នះពានរង្វាន់ FIFA World Cup ខណៈពេលដែលបច្ចុប្បន្នរូបគេបានស៊ុតបញ្ចូលទីបានចំនួនរហូតដល់ ១៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ ប្រកួតសម្រាប់ក្រុម PSG នៅរដូវកាលនេះ ហើយបានក្លាយជាកីឡាករវ័យក្មេងបំផុតដែលអាចឈានដល់ ៤០ គ្រាប់នៅក្នុងក្របខ័ណ្ឌ Ligue 1 ក្នុងរយៈពេលជិតកន្លះសតវត្សកន្លងមកនេះ ។

Related image

លោក Djorkaeff  ដែលជាអ្នកឈ្នះពានរង្វាន់ World Cup ឆ្នាំ ១៩៩៨ ជាមួយបារាំងមានអារម្មណ៍ថា Mbappe គឺដូចដូចទៅនឹង Henry ប៉ុន្តែបានគាំទ្រគាត់ឱ្យក្លាយទៅជាខ្សែប្រយុទ្ធដែលល្អបំផុតរបស់ពិភពលោកនាពេលអនាគត ។

Related image

គាត់បានប្រាប់ Omnisport ថា៖ ” ខ្ញុំមានឱកាសលេងជាមួយខ្សែប្រយុទ្ធដ៏អស្ចារ្យ ហើយខ្ញុំគិតថា Mbappe គឺដូច Thierry Henry ព្រោះពួកគេមានល្បឿនដូចគ្នា ។ Ronaldo ត្រូវការបាល់ បង្វែរ បង្វិលដោយល្បឿនជាមួយជំនាញ ។ Mbappe ត្រូវការចលនាដូចជា Thierry Henry ។ Ronaldo បានដើរតួជាម្ចាស់អាវលេខ ៩ ហើយ Mbappe បានដើរតួរនេះជាបណ្តើរៗ ហើយគេក៏ដូច Thierry Henry ដែរ ។ ដូច្នេះខ្ញុំគិតថាក្នុងរយៈពេល ២ ឬ ៣ ឆ្នាំទៀត យើងអាចប្រៀបធៀប Mbappe ជាមួយ Ronaldo បានយ៉ាងពេញលេញ ព្រោះតាមខ្ញុំគិត Mbappe នឹងលេងក្នុងនាមជាម្ចាស់អាវលេខ ៩ ពេញទី ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី