David Beckham កំពុងព្យាយាមបញ្ចុះបញ្ចូល Neymar ឲ្យចុះហត្ថលេខាលេងឱ្យក្លឹបរបស់គាត់

8702

ម្ចាស់ក្លឹប Inter Miami លោក David Beckham បានចាប់ផ្តើមបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការព្យាយាមចុះហត្ថលេខាលើ Neymar ។ ក្លឹបរបស់លោក Beckham នឹងត្រូវចូលរួមប្រកួតជាផ្លូវការក្នុងក្របខ័ណ្ឌ Major League Soccer នៅឆ្នាំ ២០២០ និងត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករលំដាប់ពិភពលោកជាច្រើននៅពេលដែលពួកគេសម្លឹងរកកន្លែងចូលនិវត្តន៍ ។

Related image

តារាឆ្នើមរបស់ប្រេស៊ីលរូបនេះបានចូលរួមជាមួយក្លឹប Paris Saint-Germain ក្នុងតម្លៃខ្លួន ២២២ លានអឺរ៉ូពីក្លឹប Barcelona នៅរដូវក្តៅឆ្នាំ ២០១៧ ហើយបានជួយឱ្យក្រុមថ្មីរបស់គាត់ទទួលបានពានរង្វាន់ក្នុងស្រុកទាំង ៣ កាលពីនៅក្នុងរដូវកាល ២០១៧-១៨ ។ កាលពី ១០ ឆ្នាំមុន មុននឹងការផ្ទេររបស់ Neymar ទៅកាន់ក្របខ័ណ្ឌ Ligue 1 ការផ្ទេរមួយផ្សេងទៀតដែលបានធ្វើឲ្យកក្រើកនៅទូទាំងពិភពលោកគឺការសម្រេចចិត្តរបស់ Beckham ក្នុងការចាកចេញពីក្លិបលំដាប់កំពូលរបស់ពិភពលោក Real Madrid ផ្ទេរទៅចូលរួមជាមួយ LA Galaxy របស់សហរដ្ឋអាមេរិកកាលពីឆ្នាំ ២០០៧ ។

Image result for Neymar

Beckham គឺជាកីឡាករដ៏ល្បីបំផុតម្នាក់ដែលធ្លាប់បានលេងនៅក្របខ័ណ្ឌ MLS ហើយគាត់បានចំណាយពេល ៥ រដូវកាលនៅក្នុងទឹកដីរបស់អាមេរិក ដែលបានជួយឲ្យក្លឹបនេះឈ្នះពានរង្វាន់ MLS Cup ក្នុងឆ្នាំ ២០១១ និង ២០១២ ។ ឥឡូវនេះគាត់បានត្រលប់ទៅកាន់ក្របខ័ណ្ឌ MLS វិញ ប៉ុន្តែម្ដងនេះទៅក្នុងនាមជាម្ចាស់ក្លឹប ហើយ Beckham បាននិយាយបែបកំប្លែងលេងសើចផងដែរថាចង់ឱ្យ Neymar ដើរតាមគន្លងរបស់គាត់ ។

Image result for david beckham inter miami

Beckham បាននិយាយទៅកាន់ Neymar នៅលើ Sky Sports ថា៖ ” ខ្ញុំបានទៅ ១០ ឆ្នាំមកហើយ ហើយលីគនេះបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។ ដូច្នេះខ្ញុំនឹងឱ្យអ្នក ( Neymar ) ចុះហត្ថលេខាលើក្រដាសមួយបន្ទាប់ពីក្រដាសទទេ ហើយវានឹងក្លាយជាកិច្ចសន្យាមួយសម្រាប់ក្រុងម៉ៃអាមីរយៈពេល ១០ ឆ្នាំហើយយើងនឹងមិនបង់ប្រាក់ច្រើនទេ! “។

Image result for Neymar

បន្ទាប់មកតារាឆ្នើមប្រេស៊ីលវ័យ ២៦ ឆ្នាំ Neymar ក៏បានធ្វើការឆ្លើយតបទៅវិញយ៉ាងរីករាយទាំងជាភាសាព័រទុយហ្គាល់និងអង់គ្លេសថា៖ ” ប្រធានក្លឹប Miami ប្រធានរបស់ខ្ញុំ! ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី