លោក Allegri ជម្រុញឱ្យ Ronaldo ខិតខំបន្ថែមទៀតដើម្បីឈ្នះ Ballon d’Or ទី ៦ ជាមួយ Juventus

11884

លោក Massimiliano Allegri បាននិយាយថាគាត់រំពឹងថាកីឡាករ Cristiano Ronaldo នឹងត្រូវបានលើកទឹកចិត្តដោយជ័យជំនះ Ballon d’Or របស់កីឡាករ Luka Modric ដើម្បីធ្វើឲ្យគាត់ខិតខំបន្ថែមទៀត ។

Image result for Massimiliano Allegri

តារាកំពូលរបស់ក្រូអាត Luka Modric ត្រូវបានគេទទួលស្គាល់ជាមួយនឹងពានរង្វាន់ដ៏មានកិត្យានុភាពកាលពីថ្ងៃចន្ទដោយបញ្ចប់រាជ្ជកាលរយះពេល ១០ ឆ្នាំរបស់កំពូលកីឡាករ Cristiano Ronaldo និង Lionel Messi ។

Related image

Modric គឺជាកីឡាករដំបូងគេចាប់តាំងពី Kaka ដែលបានឈ្នះពានរង្វាន់នេះកាលពីឆ្នាំ ២០០៧ ក្នុងការផ្តួលកីឡាករព័រទុយហ្គាល់និងអាហ្សង់ទីនដើម្បីដណ្ដើមយកពានរង្វាន់នេះ ដោយម្នាក់ៗកាន់កាប់ពានរង្វាន់នេះចំនួន ៥ ដងម្នាក់ ។

Image result for luka modric ballon d'or

បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ នៅក្នុងការបោះឆ្នោតឆ្នាំនេះ Ronaldo នឹងមានការលើកទឹកចិត្តយ៉ាងខ្លាំង ខណៈដែលអ្នកចាត់ការទូទៅរបស់ក្លឹបសេះបង្កង់ Juventus រំពឹងថាកីឡាកររូបនេះនឹងឈានដល់កម្រិតខ្ពស់ជាងនេះថែមទៀត ។

Image result for cristiano ronaldo ballon d'or 2017

លោក Allegri បាននិយាយប្រាប់ Gazzetta Sports Award ថា៖ ” វាពិតជាអាក្រក់ខ្លាំងណាស់ ហើយ Ronaldo ពិតជាសមនឹងទទួលបានវាជាមួយ Real ។ Modric ឈ្នះវានឹងក្លាយជាការលើកទឹកចិត្តមួយសម្រាប់គាត់ នឹងចង់ធ្វើបានល្អប្រសើរនិងឈ្នះពានរង្វាន់នេះទី ៦ របស់គាត់នៅ Juventus នៅឆ្នាំក្រោយ “។

Image result for cristiano ronaldo

អ្នកចាត់ការរបស់ក្លឹប Juventus រូបនេះបានបន្តថា៖ ” CR7 គឺជាគំរូមួយសម្រាប់កីឡាករបាល់ទាត់ទាំងអស់ ទោះបីជាគាត់ទទួលបានជោគជ័យទាំងអស់ ហើយនៅអាយុ ៣៣ ឆ្នាំគាត់នៅតែផ្តោតលើព័ត៌មានលម្អិតនីមួយៗ ។ គាត់គឺជាបុរសម្នាក់ដែលតែងតែចង់ឈ្នះ ហើយគាត់បានចូលរួមក្នុងក្រុមនេះបានយ៉ាងល្អហើយបានបង្កើនសមត្ថភាពលេងក្នុងក្រុមរបស់យើងដែលគាត់តែងតែជាផ្នែកមួយនៃក្រុម Juventus ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី