Aguero បង្ហើបពីមូលហេតុដែលខ្លួនបដិសេធស្នងអាវលេខ១០ របស់ Messi នៅ Barcelona

26203
  • Sergio Aguero បានទម្លាយមូលហេតុដែលខ្លួនបដិសេធមិនទទួលយកអាវលេខ១០ របស់ Lionel Messi នៅក្លិប Barcelona។
    នៅពេលត្រូវបានសួរអំពីមូលហេតុដែលគាត់ច្រានចោលឱកាសពាក់អាវលេខ ១០ នៅក្រុមអ្នកមានបុណ្យ Barcelona បន្ទាប់ពីការចាកចេញរបស់ Lionel Messi អតីតខ្សែប្រយុទ្ធក្លិបមេឃខៀវ Manchester City កីឡាករ Sergio Aguero បាននិយាយថា៖ “បដិសេធមិនពាក់អាវលេខ ១០ នៅ Barcelona? វាមិនមែនថាខ្ញុំមិនចង់នោះទេ ប៉ុន្តែវាគឺដោយសារតែការគោរពចំពោះ Messi”។
    នៅទីបញ្ចប់ខ្សែប្រយុទ្ធអេស្ប៉ាញវ័យក្មេង Ansu Fati ត្រូវបានគេផ្តល់ឱ្យ ហើយឥឡូវនេះនឹងទទួលខុសត្រូវក្នុងការទទួលស្នងកេរដំណែលរបស់ម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាល Messi សម្រាប់ក្រុមយក្ស La Liga ។
    ជាមួយគ្នានេះ ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ៣២ឆ្នាំ Aguero មិនទាន់បានបង្ហាញខ្លួនជាផ្លូវការឱ្យ Barca នៅឡើយនោះទេ ខណៈដែលអតីតកីឡាករ Atletico Madrid រូបនេះបានជាសះស្បើយពីរបួស ដែលបានរងរបួសកាលពី Pre-season៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី