នេះជាមូលហេតុដែល Ronaldo ចាប់ចិត្តចង់ផ្ទេរទៅកាន់ AC Milan មុនផ្ទេរទៅ Juventus

9516

អតីតប្រធានក្លឹបរបស់ AC Milan លោក Massimiliano Mirabelli បានបង្ហើបថាលោកខិតជិតចុះហត្ថលេខាជាមួយអតីតតារាឆ្នើមរបស់ក្លឹប Real Madrid និងបង្ហាញមូលហេតុដែល Cristiano Ronaldo ចង់ផ្ទេរទៅកាន់ក្លឹបយក្សរបស់អ៊ីតាលីមួយនេះកាលពីឆ្នាំមុន ។

Image result for Massimiliano Mirabelli

លោក Massimiliano Mirabelli កាលពីថ្មីៗនេះលោកបានផ្ដល់បទសម្ភាសន៍មួយដល់ការសែត TeleLombardia ថា៖ ” ខ្ញុំបាននិយាយអំពីលទ្ធភាពទិញ Ronaldo មកលេងនៅ AC Milan ។ យើងមិនបានធ្វើលេងនោះទេ ខ្ញុំអាចនិយាយបានថា បើម្ចាស់ក្លឹបថ្មីចូលកាន់ដំណែងតាំងពីពេលនោះ ខណះពេលនេះ Ronaldo ច្បាស់ជាកំពុងពាក់អាវរបស់ក្លឹប AC Milan បាត់ទៅហើយ ខ្ញុំហ៊ានធានា ” ។

Related image

អតីតប្រធានក្លឹបយក្សរបស់អ៊ីតាលីមួយនេះក៏បានបង្ហាញមូលហេតុផងដែររបស់ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាល Cristiano Ronaldo ក្នុងការចង់ផ្ទេរទៅលេងនៅក្នុងក្លឹប​ AC Milan ព្រោះដើម្បីចង់មានឱកាសចង់ឈ្នះពានរង្វាន UEFA Europa League ឲ្យបានម្ដងក្នុងមួយអាជីពរបស់គាត់ ។

Related image

អតីតប្រធានក្លឹប AC Milan រូបនេះបានបង្ហើបប្រាប់ថា៖ ” គេបានប្រាប់យើងថា គេមិនប្រកាន់ទេដែលមិនបានលេងនៅ Champions League នោះ ។ គេថាគេមិនធ្លាប់ដែលឈ្នះពានរង្វាន់ Europa League នោះទេ ហេតុនេះគេចង់ឈ្នះពាននេះឲ្យបានម្ដង ” ។

Related image

ប៉ុន្តែចុងក្រោយប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ ៣៣ ឆ្នាំ Cristiano Ronaldo បានសម្រេចចិត្តចាកចេញពីក្លឹបអធិរាជស Real Madrid ផ្ទេរទៅកាន់ក្រុមម្ចាស់ជើងឯកប្រកខ័ណ្ឌ Serie A ក្លឹបសេះបង្កង់ Juventus បន្ទាប់ពីបញ្ចប់ការប្រកួតដណ្ដើមពានរង្វាន់ FIFA World Cup នៅប្រទេសរុស្ស៊ី ជាមួយតម្លៃខ្លួនចំនួន ១១៧ លានដុលារជាមួយកុងត្រារយះពេល ៥ ឆ្នាំ ៕

ដោយ៖តារា

ប្រភព :
foxsportsasia
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី