Wilder ថា​ចង់បានការ​ប្រកួត​ទ្រង់ទ្រាយ​ធំជាមួយនឹង​នឹង​ Anthony Joshua

9590

Deontay Wilder បាន​និយាយថា​ការ​ប្រកួត​ទ្រង់ទ្រាយ​ធំដែល​រូបគេ​ចង់​បាន​គឺ​ការ​ប្រកួតទល់​នឹង​ Anthony Joshua តែ​គោលបំណងចម្បង​របស់​រូបគេ​គឺ​ ត្រូវយក​ជើង​ឯង​ទំងន់​ធ្ងន់​ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ដែល​មាន។

Image result for Deontay Wilder

ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​បី​ក្នុង​ចំណោម​ខ្សែក្រវ៉ាត់ទាំងអស់ ៤ នឹង​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ដណ្តើម​យក​នៅពេល​ដែល​ម្ចាស់ខ្សែក្រវ៉ាត់ IBF និង WBA គឺកីឡាករ​ Joshua ត្រូវ​ប៉ះ ជើង​ឯក WBO គឺកីឡាករ​ Joseph Parker នៅកីឡដ្ឋាន Principality Stadium នៅថ្ងៃទី ៣១ ខែ មីនា ខាងមុខ​នេះ។

Image result for Anthony Joshua

Wilder នៅ​មើល​ខ្សែ​សង្វៀន​នៅរាជធានី​ Cardiff ប្រសិនបើ​រូបគេ​អាច​ផ្តួល Luis Ortiz នៅថ្ងៃទី ៣ មីនា ក្រោយ​នេះ ហើយ​មាន​បំណង​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកួត​ទល់​នឹង​ Joshua អស់រយៈពេល​ជាច្រើន​ឆ្នាំ។ Wilder និយាយថា “ការប្រកួត​ធំ​គឺ​រវាងខ្ញុំ និង Joshua ហើយ​ពិត​ណាស់​នេះជាអ្នកដែល​ខ្ញុំចង់​ប្រកួត។” ” ខ្ញុំបាន​ហៅ​គាត់​ឲ្យ​ចេញ​មក​ប្រកួត​ជាមួយ​ខ្ញុំ​អស់​រយៈពេល ២ ឆ្នាំ​ហើយ។”

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី