Man City បង្ហាញអារម្មណ៍ចង់បាន Isco ខណះតម្លៃទិញផ្ដាច់កុងត្រាមានតម្លៃរហូតដល់ ៧០០ លានអឺរ៉ូឯណោះ

12255

អ្នកកាសែតកីឡារជនជាតិអេស្ប៉ាញលោក Eduardo Inda ដែលធ្លាប់ជានាយកនិពន្ធនៅការសែត Marca បានអះអាងថា Isco បានប្រាប់មិត្តរួមក្រុមរបស់ខ្លួននៅក្លិប Real Madrid ថាគាត់ចង់ចាកចេញពីក្លឹបខ្លាំងណាស់ ។

Image result for Eduardo Inda

កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ២៦ ឆ្នាំរូបនេះមានការខកចិត្តយ៉ាងខ្លាំងចំពោះស្ថានភាពដ៏អាក្រក់របស់ខ្លួននៅក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Santiago Solari ។ លោក Pep Guardiola គឺជាអ្នកកោតសរសើរយ៉ាងខ្លាំងរបស់ Isco ខណៈដែលទម្រង់លេងរបស់កីឡាកររូបនេះគឺស្រដៀងទៅនឹងកីឡាករ David Silva ដែរ ខណះដែលមិត្តរួមជាតិរបស់ Isco រូបនេះមានវ័យជិតឈានចូល ៣៣ ឆ្នាំទៅហើយដែលក្លឹបកំពុងសម្លឹងរកកីឡាករមកជំនួសរូបគេ ។

Image result for Isco

ប៉ុន្តែមានរបាយការណ៍ដាច់ដោយឡែកមួយបានអះអាងថាប្រសិនបើក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ក្លឹបមេឃខៀវ Manchester City ចង់បានកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ ពួកគេនឹងត្រូវចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីទិញផ្ដាច់កុងត្រាកីឡាករវ័យ ២៦ ឆ្នាំរូបនេះពីក្លឹប Real Madrid ។ គេជឿជាក់ថាតម្លៃទិញផ្ដាច់កុងត្រារបស់ Isco គឺមានតម្លៃរហូតដល់ ៧០០ លានអឺរ៉ូឯណោះ ។ ពិតណាស់គ្មានក្លឹបណាមួយហ៊ានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះនោះទេ ប៉ុន្តែត្រូវបានគេសន្និដ្ឋានថាក្លឹបយក្សរបស់អេស្ប៉ាញមួយនេះនឹងអនុញ្ញាតឲ្យរូបគេចាកចេញប្រសិនបើក្លឹបណាហ៊ានចំណាយលុយប្រមាណ ១០០ លានអឺរ៉ូ ។

Related image

ទន្ទឹមនឹងនេះដែរក្លឹប Manchester City ត្រូវបានគេរាយការណ៍ថាកំពុងចរចាជាមួយនឹងក្លឹប Real Madrid លើការផ្ទេរខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំ Brahim Diaz ដែលអាចនឹងប្រកាសជាផ្លូវការនៅក្នុងទីផ្សាដោះដូរកីឡាករបើកនាខែមករាខាងមុខនេះ ។ តើនរណាអាចដឹងបានថាប្រហែលជាការផ្ទេរនេះនឹងជួយឱ្យក្លឹបទាំងពីរអាចធ្វើការផ្លាស់ប្តូរកីឡាករ Isco ខណះដែល Real Madrid បានត្រៀមខ្លួនរួចរាល់ជាសម្រេចក្នុងការអនុញ្ញាតឲ្យខ្សែបម្រើឆ្នើមរបស់ក្រុមគោជល់អេស្ប៉ាញរូបនេះចាកចេញនាពេលខាងមុខ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី