
គ្រូបង្វឹករបស់ក្លឹបភ្នំពេញក្រោនលោក Leonardo Vitorino បានបង្ហើបប្រាប់ក្នុងការចុះហត្ថលេខាជាមួយកីឡាករសញ្ជាតិប្រេស៊ីចំនួននាក់កាលពីម្សិលមិញនេះ ក្រោមហេតុផលមួយ ។
លោក Leonardo Vitorino និងកីឡាករទាំងពីរ
ក្លឹបភ្នំពេញក្រោនកាលពីម្សិលមិញបានបង្ហាញសមាជិកថ្មីដែលជាកីឡាករបរទេសចំនួន ២ នាក់គឺខ្សែប្រយុទ្ធ Paulo Victor និងអ្នកចាំទី Leonardo ដែលកីឡាករចំណូលថ្មីរបស់ភ្នំពេញក្រោនទាំងពីនាក់នេះសុទ្ធសឹងជាកីឡាករសញ្ជាតិប្រេស៊ីល ។ អតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាលោក Leonardo Vitorino បានបង្ហាញមូលហេតុដែលលោកសម្រេចចុះហត្ថលេខាជាកីឡាករទាំងពីររូបនេះគឺដោយសារប្រទេសប្រេស៊ីលរបស់លោកសម្បូរទៅដោយកីឡាករល្អមានសមត្ថភាពខ្ពស់ ។
កីឡាករ Paulo Victor
លោក Leonardo Vitorino បានបង្ហើបប្រាប់អ្នកពត៌មានថា៖ ” ប្រេស៊ីលជាប្រទេសជោគជ័យច្រើនជាងគេនៅ World Cup ជាជើងឯកពិភពលោក ៥ សម័យកាល ។ ជាប្រទេសមានបាល់ទាត់ខ្លាំងជាងគេលើពិភពលោក ។ បង្កើតកីឡាករបាល់ទាត់ច្រើន ។ ដូច្នេះយើងធ្វើតាមអ្វីដែលយើងមើលឃើញថាល្អ “។
អ្នកចាំទី Leonardo
គ្រូបង្គោលរបស់ភ្នំពេញក្រោនរូបនេះជឿជាក់ថា កីឡាករទាំង ២ រូបខាងលើនេះនឹងអាចជួយបង្កើនសក្តានុពលដល់ក្រុម ជាពិសេសអាចជួយដល់កីឡាករវ័យក្មេងនៅក្នុងក្រុមបានច្រើនតាមអ្វីដែលពួកគេអាចធ្វើបាន ខណះកិច្ចសន្យារបស់កីឡាក Paulo Victor និងអ្នកចាំទី Leonardo ជាមួយនឹងភ្នំពេញក្រោនមានសុពលភាពរយះពេល ១ ឆ្នាំ ៕
ដោយ៖តារា