ក្លឹបភ្នំពេញក្រោន នឹងទៅដណ្ដើមពាន LEO PRE-SEASON CUP 2019 នៅប្រទេសថៃ នៅដើមឆ្នាំនេះ

18729

បើយោងតាមវិបសាយផ្លូវការរបស់ក្លឹបភ្នំពេញក្រោនបានចុះផ្សាយមុននេះបន្តិចបានឲ្យដឹងថា ក្លឹបយក្សរបស់កម្ពុជាមួយនេះនឹងត្រូវធ្វើការប្រកួតប្រជែងដណ្ដើមពានរង្វាន់ LEO PRE-SEASON CUP 2019 នៅប្រទេសថៃ នាពេលខាងមុខ ។

Image may contain: one or more people and outdoor

បើតាមការចុះផ្សាយនេះបានឲ្យដឹងថាម្ចាស់ជើងឯកលីគកំពូលកម្ពុជា ( Metfone Cambodian League ) ចំនួន ៦ សម័យកាលក្លឹប ភ្នំពេញក្រោន ត្រូវបានគេអញ្ជើញចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ LEO PRE-SEASON CUP 2019  ដែលត្រូវប្រកួតជាក្លឹបចំនួន ១២ នៅប្រទេសថៃ និងក្លឹប Perak TBG F.C មកពីលីគកំពូលរបស់ប្រទេសម៉ាឡេស៊ី ក្លឹប Lao Toyota F.C មកពីលីគកំពូលរបស់ប្រទេសឡាវ និងក្លឹប Hanoi FC មកពីលីគកំពូលរបស់ប្រទេសវៀតណាម ។

សូមបញ្ជាក់ផងដែរថា ការប្រកួតដណ្ដើមពានរង្វាន់ LEO PRE-SEASON CUP 2019 នេះនឹងត្រូវរៀបចំធ្វើឡើងនៅប្រទេសថៃ ដែលការប្រកួតនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៩ ខាងមុខនេះ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី