តារាវ័យ ១៧ ឆ្នាំរបស់ប្រេស៊ីល Rodrygo មិនរំពឹងថាអាចផ្ទេរទៅ Real Madrid បាននៅដើមឆ្នាំនេះឡើយ

6038

Rodrygo Goes មិនជឿថាខ្លួនអាចផ្ទេរទៅកាន់ក្លឹប Real Madrid ទេនៅដើមឆ្នាំនេះ ខណៈពេលដែលក្លឹប Santos បានត្រៀមខ្លួនរួចរាល់ជាស្រេចក្នុងការចរចាជាមួយក្រុមម្ចាស់ជើងឯក Champions League នៅខែកក្កដា ។ ក្លិប Real Madrid បានយល់ព្រមលើតម្លៃផ្ទេរ ៤៥ លានអឺរ៉ូ កាលពីខែមិថុនាដើម្បីចុះហត្ថលេខាលើកីឡាករវ័យ ១៧ ឆ្នាំរូបនេះពីក្លិប Santos ។

Related image

Rodrygo ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងកម្មវិធី Kopa Trophy ឈរនៅពីក្រោយ Kylian Mbappe ដែលជាអ្នកទទួលបានពានរង្វាន់នេះកាលពីថ្ងៃចន្ទ ។ ប៉ុន្តែកីឡាករវ័យជំទង់រូបនេះមិនរំពឹងថាក្លឹប Santos អាចចរចាត្រូវរ៉ូវគ្នាជាមួយក្លឹបយក្សរបស់អេស្ប៉ាញមួយនេះនៅក្នុងទីផ្សាផ្ទេរកីឡាករបើកនាខែមករានោះទេ ។

Image result for Rodrygo

Rodrygo បានពន្យល់នៅក្នុងបទសម្ភាសន៍មួយជាមួយ Gazeta Esportiva ថា៖ ” ខ្ញុំមិនជឿថាមានឱកាសខ្ញុំនឹងចាកចេញទៅ Madrid ទេ ។ វានឹងយល់ព្រម ហើយខ្ញុំនឹងចាកចេញនៅខែកក្កដា ។ កិច្ចព្រមព្រៀងនោះគឺរវាង Santos និង Real Madrid ” ។

Image result for Rodrygo

Rodrygo ដែលបានក្លាយជាកីឡាករដែលអាចរកគ្រាប់បាល់បានវ័យក្មេងបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Santos នៅពេលដែលគាត់បានស៊ុតបញ្ចូលទីនៅក្នុងក្របខ័ណ្ឌ Copa Libertadores ទល់នឹង Nacional កាលពីខែមីនា ។

Related image

ហើយថ្វីបើអ្វីៗជាច្រើនបានរំពឹងទុកនៅក្នុងអនាគតរបស់គាត់ក៏ដោយក៏យុវជនរូបនេះបាននិយាយថាគាត់កំពុងតែផ្តោតលើក្លឹបបច្ចុប្បន្នរបស់គាត់សម្រាប់ពេលនេះ ។ ខ្សែប្រយុទ្ធឆ្នើមវ័យ ១៧ ឆ្នាំរូបនេះបានសារភាពថា៖ ” ខ្ញុំផ្ដោតអារម្មណ៍លើ Santos ។ នៅពេលខ្ញុំទៅដល់ទីនោះ ខ្ញុំនឹងគិតអំពីវា ។ សម្រាប់ពេលនេះខ្ញុំគ្រាន់តែចង់លេងជាមួយក្រុម Santos តែប៉ុណ្ណោះ ” ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី