
ប្រធានក្របខណ្ឌ LaLiga លោក Javier Tebas បាននិយាយថា លោកមិនខ្វល់ពីការចាកចេញរបស់កំពូលខ្សែប្រយុទ្ធ Lionel Messi នោះទេ ព្រោះលីគមានតារាឆ្នើមៗដូចជា Vinicius Junior ហើយ។
នៅពេលសួរថាតើគាត់មានអារម្មណ៍យ៉ាងណាបន្ទាប់ពី Lionel Messi ចាកចេញពី Barcelona លោក Tebas បាននិយាយថា៖ “ការចាកចេញរបស់ Messi? ប្រសិនបើវាត្រូវបានគេធ្វើនៅខែមីនាវានឹងមានភាពខុសគ្នា”។
លោកបានលើកឡើងទៀតថា៖ “Cristiano និង Neymar ក៏បានចាកចេញពី La Liga ដែរ យើងបន្តមានកីឡាករឆ្នើមៗ ហើយយើងមានការប្រកួតប្រជែងដ៏អស្ចារ្យ។ រួមមានកត្តាផ្សេងទៀតដែលធ្វើឱ្យ La Liga រីកចម្រើន និងមាននិរន្តរភាព”។
នៅក្នុងការដកស្រង់សម្ដីគួរឱ្យចាប់អារម្មណ៍មួយរបស់ប្រធាន LaLiga អំពី Messi លោក Tebas បាន និយាយថា៖ “នៅពេលដែល Cristiano Ronaldo និង Neymar ចាកចេញវាមើលទៅដូចជាមហន្តរាយ។ នៅពេលដែលច្បាស់ថារឿងដូចគ្នានឹងកើតឡើងចំពោះ Leo Messi ខ្ញុំមិនខ្វល់អ្វីទាំងអស់។ យើងមានក្មេងៗដូចជា Vinicius Junior”៕
ដោយ៖ តារា