Neymar ៖ កីឡាករល្អៗទាំងអស់យ៉ាងហោចណាស់គួរតែលេងនៅអង់គ្លេសឱ្យបាន១ថ្ងៃក្នុងមួយជីវិត

9738

Neymar បានអះអាងថាកីឡាករល្អៗទាំងអស់យ៉ាងហោចណាស់ត្រូវតែលេងនៅក្នុងក្របខ័ណ្ឌ Premier League ឲ្យបានម្ដងក្នុងមួយអាជីព ខណះតារាឆ្នើមរបស់ក្លិប Paris Saint-Germain រូបនេះបានបង្ហាញអំពីក្ដីបំណងក្នុងការផ្លាស់ទៅកាន់ប្រទេសអង់គ្លេស ។

Image result for Neymar

ខ្សែប្រយុទ្ធ Neymar របស់ក្លឹប Paris Saint-Germain ត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជាក្លឹបមេឃខៀវ  Manchester City និងក្លឹបបីសាចក្រហម Manchester United ជាដើម ។ Neymar បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំឆ្នាំនៅពេលដែលកីឡាករប្រេស៊ីលរូបនេះបានចូលរួមជាមួយ PSG ពីក្រុមម្ចាស់ជើងឯក La Liga ក្លឹប FC Barcelona ក្នុងតម្លៃ ២២២ លានអឺរ៉ូកាលពីឆ្នាំមុន ប៉ុន្តែកីឡាករវ័យ ២៦ ឆ្នាំរូបនេះបានកើតកូនចិត្តចង់ទៅលេងនៅប្រទេសអង់គ្លេសវិញ ។

Image result for Benjamin Mendy

Neymar បានឆ្លើយតបទៅនឹងវីដេអូមួយដែលបានបង្ហោះនៅលើគេហទំព័រ YouTube បន្ទាប់ពីត្រូវបានសួរដោយកីឡាករ Benjamin Mendy របស់ក្រុម Manchester City ដោយសួរថាតើលោកដែលធ្លាប់ចង់ទៅលេងនៅក្របខ័ណ្ឌ Premier League ដែរឬទេ?

Related image

អតីតខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ Barcelona រូបនេះបានឆ្លើយថា៖ ” យើងមិនដឹងថាតើថ្ងៃស្អែកនឹងមានប៉ុន្មានដងនោះទេ ប៉ុន្តែខ្ញុំជឿថាគ្រប់កីឡាករល្អៗទាំងអស់ យ៉ាងហោចណាស់ក៏ត្រូវតែលេងនៅក្នុងក្របខ័ណ្ឌ Premier League ឲ្យបានមួយថ្ងៃដែរក្នុងមួយអាជីព ។ ប្រសិនបើអ្នកកំពុងលេងនៅទីនោះ ខ្ញុំសង្ឃឹមថាអ្នកអាចរីករាយជាមួយនឹងក្របខ័ណ្ឌ Premier League ដោយសារតែអ្នកសមនឹងទទួលបានភាពល្អឥតខ្ចោះ ” ។

Image result for Neymar

ខ្សែប្រយុទ្ធដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងពិភពលោកសញ្ញាតិប្រេស៊ីលវ័យ ២៦ ឆ្នាំ រូបនេះបានស៊ុតបាល់បញ្ចូលទីចំនួន ១១ គ្រាប់ក្នុងក្របខ័ណ្ឌ Ligue 1 ដោយឆ្លងកាត់ ១៥ ប្រកួតសម្រាប់រាល់ការប្រកួតទាំងអស់របស់ Paris Saint-Germain នារដូវកាលថ្មី ២០១៨/២០១៩ នេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី