Navas ប៉ងចេញពី Real Madrid ដោយគ្មានតម្លៃខ្លួន ស្របពេលដែលខ្លួនបានលេងត្រឹមតែពានតូចតាច

11181

Keylor Navas ប៉ងចាកចេញពីក្លឹបធិរាជស Real Madrid បន្ទាប់ពីអស់តម្លៃនៅក្នុងក្លឹបក្រោមការដឹកនាំរបស់លោក Santiago Solari បើទោះបីជាអ្នកចាំទីរូបនេះជួយឲ្យក្លឹបយក្សរបស់អេស្ប៉ាញមួយនេះលើកពាន UEFA Champions League ចំនួន ៣ រដូវកាលជាប់ៗគ្នាយ៉ាងណាក៏ដោយ ។

Image result for Keylor Navas

បើតាមកាសែត Diario Sport ក៏បានចុះផ្សាយផងដែរថាអ្នកចាំទីសញ្ជាតិ កូស្តារីកា រូបនេះកំពុងនឹងព្យាយាមចាកចេញពីកីឡដ្ឋាន Santiago Bernabeu ដោយគ្មានតម្លៃខ្លួននៅក្នុងខែមករាខាងមុខនេះ ។ ទោះបីជាយ៉ាងណាក៏ដោយយោងទៅតាមប្រភពព័ត៌មានផ្សេងទៀតបានឱ្យដឹងថា Real Madrid មិនចង់ឃើញ Keylor Navas ចាកចេញនោះទេ ខណៈដែលពួកគេទទួលស្គាល់គាត់ថាជាអ្នកចាំទីដែលគួរឱ្យទុកចិត្តបំផុត ។ ក្រុមយក្សរបស់ក្របខ័ណ្ឌ La Liga មួយនេះទំនងជាមិនទទួលយកសំណើរផ្ទេររបស់ Navas នោះឡើយ ។

Related image

ក្រោមការដឹកនាំរបស់លោក Julen Lopetegui អ្នកចាំទីវ័យ ៣១ ឆ្នាំរូបនេះយ៉ាងហោចណាស់ក៏បានចែករំលែកពេលវេលាលេងជាមួយ Thibaut Courtois ទាំងនៅក្របខ័ណ្ឌ Laliga និង Champions League ដែរ ប៉ុន្តែបន្ទាប់ពីការបណ្ដេញលោក Julen ចេញពីតំណែងដោយយកលោក Santiago Solari មកដឹកនាំក្រុមជំនួស Navas បានលេងត្រឹមតែពានរង្វាន់ Copa Del Rey តែប៉ុណ្ណោះ ដោយស្ទើតែគ្រប់ការប្រកួតទាំងអស់របស់ក្រុមគឺស្ថិតក្នុងក្រដាប់ដៃរបស់ Thibaut Courtois ។

Image result for Keylor Navas

នាពេលថ្មីៗនេះផងដែរ Keylor Navas បាននិយាយនៅកម្មវិធី El Chiringuito ថា៖ ” ខ្ញុំបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ចំនួន ៣ រដូវកាលជាប់ៗគ្នា ប៉ុន្តែពេលនេះខ្ញុំមិនបានលេងទាល់តែសោះ ” ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី