Alex Sandro នឹងបន្តកិច្ចសន្យាថ្មីជាមួយ Juventus ដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៣

9442

Alex Sandro កំពុងតែបន្តកិច្ចសន្យាថ្មីជាមួយក្លឹប Juventus ដែលនឹងបន្តកុងត្រាថ្មីរបស់គាត់ជាមួយនឹងម្ចាស់ជើងឯក Serie A រហូតដល់ឆ្នាំ ២០២៣ ឯណោះ ។

Image result for Alex Sandro

ខ្សែការពារស្លាបឆ្វេងរូបនេះត្រូវបានគេរាយការណ៍ថាជាគោលដៅផ្ទេរដ៏ធំរបស់ក្លឹប Manchester United និង Paris Saint-Germain ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅខែមិថុនាឆ្នាំ ២០២០ ។ ទោះជាយ៉ាងណាក៏ដោយឥឡូវនេះគាត់បានកំណត់ថានឹងបន្តស្នាក់នៅរយៈពេលយូរនៅទីក្រុង Turin ជាថ្នូរទទួលបានប្រាក់ឈ្នួលចំនួន ៤ លានអឺរ៉ូក្នុងមួយឆ្នាំ ហើយកិច្ចព្រមព្រៀងនេះនឹងត្រូវប្រកាសជាផ្លូវការនាប៉ុន្មានថ្ងៃខាងមុខនេះ ។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានចំណាយពេល ៣ រដូវកាលជាមួយក្លឹប Juventus បន្ទាប់ពីផ្ទេរចេញពីក្លឹបយក្សរបស់ព័ទុយហ្គាល់ Porto នៅខែសីហា ឆ្នាំ ២០១៥ ។

Related image

Sandro បានស៊ុតបញ្ចូលទីចំនួន ៩ គ្រាប់និងបញ្ចូនបាល់ឲ្យគេស៊ុតបានចំនួន ១១ លើកក្នុងក្របខ័ណ្ឌ Serie A ក្នុងនាមជាខ្សែការពារ កំឡុងពេលនេះផងដែរខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះបានធ្វើជារបងដ៏រឹងមាំក្នុងជួយឲ្យ Juventus លើកពានរង្វាន់ក្របខ័ណ្ឌ Serie A ចំនួន ៣ រដូវកាល រួមជាមួយនឹងពានរង្វាន់ Coppa Italia ចំនួន ៣ ដងផងដែរ ។ បើទោះបីជាគាត់ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្លឹប Juventus ក៏ដោយតែកិច្ចសន្យារបស់គាត់បានជាប់គាំងអស់រយះពេលដ៏យូ ដោយសារខ្សែការពារស្លាបឆ្វេងរូបនេះបានទាមទាដំឡើងប្រាក់ឈ្នួលឲ្យខ្ពស់ជាងមុននារដូវក្តៅកន្លងទៅនេះ ។

Related image

Alex Sandro ត្រូវបានផ្សាភ្ជាប់យ៉ាងខ្លាំងទៅនឹងក្លឹបធំៗនៅទូទាំងទ្វីបអឺរ៉ុប ដូចជាក្លឹប Real Madrid , Paris Saint-Germain , Manchester City ជាដើម ខណះមានពាក្យចរចាអារ៉ាមមួយចំនួនដែលបានលើកឡើងថាគាត់បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្រុម Manchester United រួចរាល់ហើយ ។ ទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្ននេះមើលទៅហាក់ដូចជាខ្សែការពារវ័យ ២៧ ឆ្នាំរូបនេះបានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបសេះបង្កង់ Juventus ហើយ ដែលអាចនឹងធ្វើឲ្យគាត់បន្តលេងនៅកីឡាដ្ឋាន Allianz ក្នុងរយៈពេល ៣ រដូវកាលទៀត ពោលគឺរហូតដល់ឆ្នាំ ២០២៣ ឯណោះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី