ចឹងសោះ! អតីតមេចុងភៅ Ronaldo ទម្លាយរបបអាហារប្រចាំថ្ងៃ ដែលធ្វើឱ្យគាត់ខ្លាំងដូចក្មេង១៨

52658
  • Cristiano Ronaldo គឺជាកីឡាករបាល់ទាត់ម្នាក់ដែលមានរូបរាងល្អបំផុតនៅលើពិភពលោក បើទោះបីជាមានអាយុ ៣៦ ឆ្នាំទៅហើយ ដែលជាអាយុប៉ុណ្ណេះកីឡាករភាគច្រើនសម្រេចចិត្តចូលនិវត្តន៍អស់ទៅហើយ។
    មេចុងភៅរបស់ខ្សែប្រយុទ្ធ Manchester United នៅក្លឹប Juventus លោក Giorgio Barone បាននិយាយអំពីរបបអាហារដែលមិនគួរឱ្យជឿរបស់ Ronaldo ដែលជួយឱ្យគាត់រក្សារាងបានយ៉ាងល្អ និងរឹងមាំដូចជាក្មេងខ្ទង់ម្ភៃអញ្ជឹង ខណៈបច្ចុប្បន្នអតីតខ្សែប្រយុទ្ធ Real Madrid ខាងលើមានវ័យ ៣៦ឆ្នាំហើយ។
    មេចុងភៅរូបនេះបានប្រាប់ AS ថា៖ “មិនមានអាហារថ្លៃៗទេ។ ប៉ុន្តែអាហារដែលមានសុខភាពល្អ។ ខ្ញុំប្រើអាហារធម្មជាតិ និងសរីរាង្គ ដូចជាត្រីសាច់ មាន់ សាច់គោ ស៊ុត ផ្លែបឺរ ប្រេងដូង និងអង្ករខ្មៅ។ អ្នកត្រូវមើលថែរាងកាយរបស់អ្នកដូចជាថែទាំរថយន្ត Ferrari ដែរ”។
    Cristiano Ronaldo ក៏ជាមនុស្សតឹងតែងបំផុតសម្រាប់ការញ៉ាំអាហារឥតប្រយោជន៍ និងស្រាបៀរជាដើម។ ហើយកាលពីពេលថ្មីៗនេះគាត់បានដកដបកូកាកូឡាចេញពីតុដែលធ្វើឱ្យកក្រើកពេញពិភពលោកក្នុងសន្និសីទសារព័ត៌មាននៅព្រឹត្តិការណ៍យូរ៉ូ ២០២០៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី