De Jong ចង់លេងក្រោមការដឹកនាំរបស់លោក Pep ប៉ុន្តែមិនរំពឹងថាអាចចាកចេញពី Ajax បាន

7148
  • កីឡាករវ័យក្មេង Frenkie de Jong របស់ក្លិប Ajax បានសារភាពថាគាត់មិនប្រាកដថាអាចចាកចេញបាននៅរដូវកាលនេះឬយ៉ាងណានោះទេ ខណះកីឡាកររូបនេះមានការកោតសរសើរយ៉ាងខ្លាំងចំពោះទម្រង់លេងក្រោមការដឹកនាំរបស់លោក Pep Guardiola  ។

    Related image

    ខ្សែបម្រើវ័យ ២១ ឆ្នាំរូបនេះបានក្លាយកីឡាករវ័យក្មេងឆ្នើមមួយរូបក្នុងចំណោមកីឡាករវ័យក្មេងឆ្នើមដែលមានការចាប់អារម្មណ៍បំផុតក្នុងទ្វីបអឺរ៉ុប បន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅក្របខ័ណ្ឌ Eredivisie នាប៉ុន្មានឆ្នាំកន្លងមកនេះ ។ De Jong ត្រូវបានផ្សាភ្ជាប់យ៉ាងខ្លាំងទៅនឹងក្លឹប Barcelona, Paris Saint-Germain និង Manchester City កាលពីប៉ុន្មានខែមុន ខណះកីឡាករ Kylian Mbappe សង្ឃឹមថាខ្សែបម្រើរូបនេះនឹងផ្លាស់ទៅលេងនៅក្របខ័ណ្ឌ Ligue 1 ជាមួយខ្លួន ។ ទោះយ៉ាងណាក៏ដោយខណៈពេលដែលការចាប់អារម្មណ៍នៅតែបន្តកើនឡើងខ្សែបម្រើសញ្ជាតិហូឡង់វ័យ ២១ ឆ្នាំរូបនេះមិនប្រាកដថាតើខ្លួននឹងអាចចាកចេញពីទឹកដីកំណើតរបស់ខ្លួននៅរដូវកាលក្រោយនេះបានឬយ៉ាងណានោះឡើយ ដោយសារតែឥឡូវនេះគាត់បានអះអាងថាការផ្តោតសំខាន់របស់គាត់គឺគ្រាន់តែបញ្ចប់យុទ្ធនាការនេះឱ្យបានល្អបំផុតជាមួយ Ajax តែប៉ុណ្ណោះ ។

    Image result for Frenkie de Jong

    De Jong បានប្រាប់ Guardian ថា៖ ” វាពិបាកក្នុងការនិយាយអ្វីដែលនឹងកើតឡើង ។ ខ្ញុំចង់បញ្ចប់រដូវកាលនេះឲ្យល្អបំផុតជាមួយ Ajax ។ បន្ទាប់មកយើងនឹងឃើញ ។ ប្រហែលជាខ្ញុំនឹងស្នាក់នៅមួយឆ្នាំទៀត ឬក៏ប្រហែលជាខ្ញុំនឹងចាកចេញ ប៉ុន្តែខ្ញុំមិនប្រាកដទេ ” ។

    Image result for Frenkie de Jong

    សមាជិកវ័យក្មេងរបស់ក្រុមជម្រើសជាតិហូឡង់រូបនេះក៏បានដឹងយ៉ាងច្បាស់ផងដែរអំពីរឿងរ៉ាវទាំងអស់ដែលទាក់ទងគាត់ទៅការផ្លាស់ទៅកាន់ក្លឹបធំៗនៅក្នុងទ្វីបអឺរ៉ុប ។  De Jong បានបន្តទៀតថា៖ ” ខ្ញុំមិនយកចិត្តទុកដាក់ចំពោះវាទេ ។ ខ្ញុំឮរឿងទាំងនេះប៉ុន្តែ ខ្ញុំគ្រាន់តែចង់បញ្ចប់រដូវកាលនេះឱ្យបានល្អតែប៉ុណ្ណោះ “។

    De Jong មានការកោតសរសើរយ៉ាងខ្លាំងចំពោះទម្រងលេង់ក្រោមការដឹកនាំរបស់លោក Pep Guardiola ទោះបីជាពួកគេជាលោកជាអតីតអ្នកចាត់ការរបស់ក្លិប Barcelona ឬអ្នកចាត់ការបច្ចុប្បន្នរបស់ក្លឹប Manchester City ក៏ដោយ។ ខ្សែបម្រើវ័យក្មេងឆ្នើមរបស់ក្លឹប Ajax រូបនេះបាននិយាយថា៖ ” ខ្ញុំស្រលាញ់ទម្រង់លេងបែបនេះ ។ ដណ្ដើមបាល់ត្រឡប់មកវិញបានយ៉ាងឆាប់រហ័ស បន្ទាប់មកលេងជាមួយនឹងការរួមផ្សំជាច្រើន ។ នៅពេលអ្នកមើលការប្រកួតទាំងនេះអ្នកនឹងមានអារម្មណ៍ថាអ្នកចង់ទៅទីលាននិងលេងបាល់ទាត់ជាមួយមិត្តរួមក្រុមរបស់អ្នក ហើយរីករាយជាមួយខ្លួនឯង ។ Manchester City និង Barcelona គឺជាឧទាហរណ៍ដ៏អស្ចារ្យ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី