លោក Emery ៖ បើមិនចង់ឱ្យគេទាញសក់ទៀតនោះទេ Guendouzi ឯងគួរតែកាត់សក់ចេញទៅ

18211

អ្នកចាត់ការក្លឹប Arsenal លោក Unai Emery បាននិយាយលេងសើចចំអកថា Matteo Guendouzi គួរតែកាត់សក់ដើម្បីចៀសវាងឧប្បត្តិហេតុផ្សេងទៀតកើតឡើង បន្ទាប់ពីកីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានកីឡាករ Marouane Fellaini ទាញសក់ផ្ដួលពីក្រោយ កាលពីជំនួបនៅកីឡាដ្ឋាន Old Trafford កាលពីថ្ងៃពុធ ។

Image result for Unai Emery

ខ្សែបម្រើ Matteo Guendouzi ត្រូវបានខ្សែបម្រើ Fellaini របស់ក្លឹបបីសាចក្រហម Manchester United បានទាញសក់ផ្ដួលមកក្រោយបន្ទាប់ពីរូបគេបម្រុងអូសបាល់ដាច់កីឡាកររូបនេះអំឡុងពេលលេងស្មើគ្នាក្នុងលទ្ធផល ២-២ រវាង Manchester United និង Arsenal ប៉ុន្តែ កីឡាករសញ្ជាតិបែលហ្សិករូបនេះបានគេចផុតពីការពិន័យពីអាជ្ញាកណ្តាលដោយមិនទទួលបានកាតអ្វីនោះឡើយ ។ គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពេលថ្មីៗនេះបន្ទាប់ Fellaini បានសម្រេចចិត្តកាត់សក់ដ៏សំពោងរបស់ខ្លួនចេញដែលបានទុកអស់រយះជាច្រើនឆ្នាំ ខណះខ្សែបម្រើវ័យ ១៩ ឆ្នាំរបស់ Arsenal រូបនេះមិនសប្បាយចិត្តសោះដែលគូប្រជែងរបស់ខ្លួនមិនត្រូវទទួលបានកាតអ្វីនោះ ។

Image result for Matteo Guendouzi with Marouane Fellaini

ទោះបីជាយ៉ាងណាក៏ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីលានហ្វឹកហាត់របស់ Arsenal កាលពីថ្ងៃព្រហស្បតិ៍លោក Emery បានលើកឡើងថាលោកមិនបានមើលឃើញអ្វីដែលខុសឆ្គងចំពោះទង្វើរបស់លោក Fellaini នោះទេ ហើយបាននិយាយបែបលេងសើចថា Guendouzi គួរតែកាត់សក់ដ៏ដំពោងនេះចេញឱ្យមុនពេលការប្រកួតរបស់ពួកគេទល់នឹង Huddersfield Town មកដល់ខ្លាចកើតមានរឿងបែបនេះម្ដងទៀត ។

Image result for Matteo Guendouzi with Marouane Fellaini

អ្នកចាត់ការរបស់ក្លឹបកាំភ្លើងធំ Arsenal រូបនេះបាននិយាយបែបលេងសើចថា៖ ” នៅពេលដែលខ្ញុំជាកីឡាករវាគឺដូចគ្នា ។ សព្វថ្ងៃនេះដោយមានកាមេរ៉ាស្ថានភាពទាំងអស់ដែលកើតឡើងក្នុងរយៈពេល ៩០ នាទីអាចត្រូវបានគេមើលឃើញ ។ មានសំណួរខ្លះគឺសម្រាប់ខ្ញុំរវាងកីឡាករនៅលើទីលាន ។ ប្រសិនបើវាមិនមែនជាទង្វើល្អនោះទេពួកគេអាចទទួលបានកាត ។ នៅលើទីលានស្ថានភាពបានកើតឡើងហើយវាស្ថិតនៅរវាងកីឡាករ “។

Image result for Matteo Guendouzi with Marouane Fellaini

នៅពេលបានសង្កត់ធ្ងន់ថាតើ Fellaini គួរតែត្រូវបានដាក់ពិន័យទេនោះលោក Emery បានឆ្លើយថា៖ ” ខ្ញុំគិតថារឿងដ៏ល្អបំផុតគឺសម្រាប់ការប្រកួតបន្ទាប់របស់ Matteo គឺគួរតែកាត់សក់របស់គាត់ចេញនោះបញ្ហានេះនឹងត្រូវបានបញ្ចប់! ដូច Fellaini ជាដើម! ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី