ប្រធានក្លឹប Nice បាននិយាយថាគ្មានកិច្ចសន្យាថ្មីសម្រាប់ Balotelli ទេព្រោះគេបានធ្វើលើសហើយ

7481

យោងតាមលោក Jean-Pierre Rivere ប្រធានក្លិប OGC Nice បាននិយាយថា Mario Balotelli ទំនងជានឹងមិនលេងឲ្យក្លឹបដែលមានមូលដ្ឋាននៅក្នុងទីក្រុង Nice ទៀតនោះទេនៅរដូវកាលក្រោយ ខណៈដែលក្លឹបមិនបានត្រៀមខ្លួនសម្រាប់ផ្ដល់កិច្ចសន្យាបន្ថែមទៀតឲ្យកីឡាករូបនេះនោះឡើយ ។

Image result for Jean-Pierre Rivère

បន្ទាប់ពីការតស៊ូលេងយ៉ាងលំបាកជាមួយក្លឹបក្រុមហង្សក្រហម Liverpool និង AC Milan កីឡាករ Balotelli បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការស្តារឡើងវិញនៅភាគខាងត្បូងនៃប្រទេសបារាំងជាមួយនឹងក្លឹប OGC Nice ដោយស៊ុតបញ្ចូលទីបានរហូតដល់ចំនួន ៣៣ គ្រាប់ក្នុងក្របខ័ណ្ឌ Ligue 1 ក្នុងរយៈពេលពីររដូវកាលចុងក្រោយនេះ ។

Related image

ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពី Balotelli បានចាកចេញពីក្រុមនេះដោយគ្មានតម្លៃខ្លួនកាលពីរដូវក្តៅមុនដោយមិនតកុងត្រាថ្មីនោះឡើយ ប៉ុន្តែគាត់បានសម្រេចចិត្តបន្តលេងឲ្យក្លឹបរបស់បារាំងមួយនេះបន្តទៀតនារដូវកាលនេះ ។ ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីរូបនេះមិនទាន់បានស៊ុតបញ្ចូលទីសូម្បីតែមួយគ្រាប់នៅឡើយទេក្នុងប្រកបខ័ណ្ឌ Ligue 1 នារដូវកាលនេះក្នុងការបង្ហាញខ្លួនចំនួន ១០ ប្រកួតមក ។

Related image

លោក Rivere បាននិយាយប្រាប់ RMC Sport ថា៖ ” Mario សម្រាប់យើងបានចាកចេញតាំងពីរដូវក្តៅមុនមកម្លេះ ដូច្នេះគាត់បានខកខានការត្រៀមខ្លួនរបស់គាត់ ។ ខ្ញុំគិតថារាល់កីឡាករដែលខកខានការត្រៀមលក្ខណៈរបស់គេនឹងទទួលរងនូវការឈឺចាប់សម្រាប់ការប្រកួតដំបូងនៃរដូវកាល ។ ឥឡូវនេះរូបគេបានស្ដារឡើងវិញនូវកាយសម្បទារបស់គាត់ ប៉ុន្តែរូបគេមិនមានសំណាងទេ ( ការរកគ្រាប់បាល់ ) ។ ប៉ុន្តែ Mario មិនបានបាត់បង់ទេពកោសល្យរបស់គាត់ទេ នៅថ្ងៃណាមួយនោះគេនឹងអាចរកគ្រាប់បាន និងបង្កើនភាពខ្លាំងឡើងវិញ ហើយយើងមិនមានការសោកស្តាយអ្វីនោះទេ “។

Image result for Mario Balotelli

ទោះបីជាយ៉ាងណាក៏ដោយបើទោះជាលោក Rivere មានមានសុទិដ្ឋិនិយមយ៉ាងណាក៏ដោយក៏ប្រធានក្លឹបរូបនេះបាននិយាយថាគាត់គ្មានគម្រោងផ្តល់ឱ្យ Balotelli នូវកិច្ចព្រមព្រៀងថ្មីនោះទេដែលមានន័យថាពេលវេលារបស់ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះជាមួយក្លឹប Nice ទំនងជាបញ្ចប់ត្រឹមរដូវក្តៅនេះហើយ ។ ប្រធានក្លឹប OGC Nice រូបនេះបាននិយាយយ៉ាងខ្លីថា៖ ” មានការពន្យារពេលឬទេ? ខ្ញុំគិតថាវាគួរតែចប់ហើយ ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី