ហាក! អតីតមេធំ Bayern៖ តាមពិត Alaba មានក្ដីស្រមៃចង់លេងឱ្យ Barca មិនមែន Real នោះទេ

7999
  • អតីតប្រធានក្លិប Bayern Munich លោក Uli Hoeness បាននិយាយថា សុបិនរបស់ David Alaba គឺចង់លេងឲ្យ Barcelona មិនមែន Real Madrid នោះទេ។
    David Alaba បានចាកចេញពីក្រុមជើងឯកអាល្លឺម៉ង់ក្នុងការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅ ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេលជាង ១០ឆ្នាំដើម្បីចូលរួមជាមួយក្រុម Real Madrid ដែលជាការចុះហត្ថលេខាដ៏ល្អបំផុតមួយនៃទីផ្សារដោះដូរកីឡាករ។
    លោក Hoeness បាននិយាយទៅកាន់ Bayern 1 ថា៖ “គាត់ (Alaba) ធ្លាប់បានប្រាប់ខ្ញុំម្តងថា សុបិនរបស់ខ្ញុំគឺចង់លេងឱ្យ Barcelona នៅថ្ងៃណាមួយ”។
    អតីតមេធំ Bayern ខាងលើក៏បាននិយាយទាក់ទងនឹងជំនួបរវាង Bayern ជាមួយ Barca ថា៖ “Barcelona លែងធ្វើជាគំរូសម្រាប់យើងទៀតហើយ។ Bayern គឺជាក្រុមដែលឈានមុខ ព្រោះ Barcelona មិនអាចធ្វើបានល្អដោយសារការលក់កីឡាករសំខាន់ៗ និងបញ្ហាសេដ្ឋកិច្ចរបស់ពួកគេ”៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី