លោក Solari សរសើរ Isco មិនដាច់ពីមាត់ បន្ទាប់ស៊ុតបាន ២ គ្រាប់ក្នុងពាន Copa del Rey

12996

លោក Santiago Solari បាននិយាយថាខ្លួនមានភាពរីករាយខ្លាំងណាស់ជាមួយនឹង Isco បន្ទាប់ពីកីឡាករូបនេះបានចាប់ផ្តើមក្លាយជាកម្លាំងដ៏សំខាន់ឡើងវិញសម្រាប់ក្លឹប Real Madrid និងបានស៊ុតបបញ្ចូលទីបានចំនួនពីរគ្រាប់ក្នុងការប្រកួតពានរង្វាន់ Copa del Rey ដែលទទួលបានលទ្ធផលយ៉ាងជាទីគាប់ចិត្ត ៦-១ លើក្រុម Melilla ។

Related image

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានគេបង្ខំឱ្យក្លាយជាកីឡាករបម្រុងចាប់តាំងពីលោក Santiago Solari មកជំនួសតំណែងរបស់លោក Julen Lopetegui លើសពីនេះទៅទៀតកីឡាករវ័យ ២៦ ឆ្នាំរូបនេះគ្មានឈ្មោះនោះឡើយសម្រាប់ការទទួលជ័យជម្នះ ២-០ នៅក្របខ័ណ្ឌ Champions League កាលពីសប្តាហ៍មុនលើក្លឹប AS Roma ។

Image result for Solari praises out of favour Isco after Copa del Rey double

Isco បានស៊ុតបញ្ចូលទីបានចំនួន ២ គ្រាប់ក្នុងជំនួបដណ្ដើមពានរង្វាន់ Copa del Rey កាលពីរាត្រីថ្ងៃព្រហស្បតិ៍នេះ ខណៈដែលក្លឹបធិរាជស Real Madrid បានផ្ដួលក្លឹប Melilla ក្នុងលទ្ធផល ៦ ទល់នឹង ១ ។

Image result for Solari praises out of favour Isco after Copa del Rey double

លោក Santiago Solari បានប្រាប់អ្នកយកព័ត៌មានថា៖ ” ខ្ញុំពិតជារីករាយណាស់សម្រាប់ Isco ខ្ញុំពិតជាសោកស្តាយណាស់ដែលគាត់ខកខានការលេងនៅតង់ទី១ ពីព្រោះវាជាគ្រាប់បាល់ដ៏អស្ចារ្យ ។ ខ្ញុំក៏សប្បាយចិត្តខ្លាំងណាស់សម្រាប់ Asensio ដែលបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់និងសម្រាប់ Vinicius ដែលបានរកបានមួយផ្សេងទៀត ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី