ក្រសួងអប់រំ សម្រេចឱ្យផ្អាកចូលរួមការប្រកួតប្រដាល់គុនខ្មែរ ជើងឯកអាស៊ីអាគ្នេយ៍ ដោយសារ..

7999
  • ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកគោលការណ៍ការប្រកួតប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ នាខែតុលា ឆ្នាំ២០២១។
    រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសរសេរនៅក្នុងលិខិតផ្លូវការបានបញ្ជាក់ថា ដោយយោងលើស្ថានភាពមិនទាន់ធូរស្បើយនៃការរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចជាគោលការណ៍ឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ផ្អាកការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ដែលគ្រោងនឹងរៀបចំប្រកួត នៅថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។
    ជាមួយគ្នានេះ អគ្គលេខាធិការរងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ពេជ្រ សូផែន បាននិយាយថា ការសម្រេចផ្អាកនេះមិនទាន់ដឹងច្បាស់អំពីកាលបរិច្ឆេទថ្មីនៅពេលណា ឬក៏អាចពន្យារពេលដល់ឆ្នាំ២០២២។ តាមគម្រោង សហព័ន្ធបានជូនដំណឹងដល់បណ្តាប្រទេសទាំងអស់ក្នុងអាស៊ានរួចរាល់ ហើយអំពីការត្រៀមរៀបចំនេះ ប៉ុន្តែដោយសារការផ្អាកនេះមិនទាន់ច្បាស់លាស់ពីការចូលរួមថា តើមានកីឡាករប៉ុន្មាននាក់ មកពីប្រទេសណាខ្លះនៅឡើយទេ។
    តាមផែនការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រាប់ការប្រកួតជើងឯកអាស៊ានបានរៀបចំចំនួន១០ប្រភេទទម្ងន់ ដូចជា ៤៥គីឡូក្រាម, ៤៨, ៥១, ៥៤, ៥៧, ៦០, ៦៣.៥, ៦៧, ៧១ និងទម្ងន់ ៨១គីឡូក្រាម៕ ដោយ៖ តារា រូបភាព៖ SEA GAME 2023

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី