ហ្គេម FIFA ២០២២ បញ្ចេញកីឡាករមាន Rating ខ្ពស់បំផុត ខណៈ Messi នៅតែឈរលេខ១

10626
  • អ្នកគាំទ្របាល់ទាត់រាប់លាននាក់នៅជុំវិញពិភពលោកកំពុងទង្ទឹងរង់ចាំការចេញផ្សាយហ្គេម FIFA ចុងក្រោយរបស់ក្រុមហ៊ុន EA Sports សម្រាប់ឆ្នាំ២០២២។
    ប៉ុន្តែមុនពេលហ្គេមត្រូវបានចេញផ្សាយ ក្រុមហ៊ុន EA បានបង្ហាញកីឡាករដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្នុងហ្គេម ហើយ FIFA ២០២២ បានដាក់ពិន្ទុកំពូលខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំ Lionel Messi ជាកីឡាករល្អបំផុតនៅក្នុងហ្គេមនេះ។
    តារាចំណូលថ្មីរបស់ក្រុម Paris Saint-Germainstar ត្រូវបានវាយតម្លៃនៅចំណាត់ថ្នាក់លេខ ៩៣ នៅក្នុងការបោះពុម្ពឆ្នាំនេះ នាំមុខខ្សែប្រយុទ្ធក្លិប Bayern Munich កីឡាករ Robert Lewandowski នៅលេខ ២ មានចំណាត់ថ្នាក់ ៩២ ។
    ចំណែកឯតារាចំណូលថ្មីក្លិបសាចក្រហម Manchester United កីឡាករវ័យ ៣៦ឆ្នាំ Cristiano Ronaldo វិញ គឺស្ថិតនៅលំដាប់ទី ៣ រួមជាមួយកីឡាករ ៤ នាក់ផ្សេងទៀតដែលមានចំណាត់ថ្នាក់ ៩១៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី