វីរបុរសហង្សក្រហម៖ Salah ជាកីឡាករអស្ចារ្យគ្រប់ពេលវេលា និងមានជំនាញដូច Ronaldo អញ្ជឹង

7814
  • Jamie Carragher និយាយថា Mohamed Salah មានជំនាញដូច Cristiano Ronaldo និងជាកីឡាករអស្ចារ្យគ្រប់ពេលនៅ Liverpool។
    Salah ត្រូវបានគេនិយាយថា ជាកីឡាករជួរមុខបន្ទាប់ពីឈានដល់ ១០០ គ្រាប់ក្នុងក្របខ័ណ្ឌ Premier League ក្នុងការប្រកួតចុងក្រោយរបស់គាត់ ហើយលោក Carragher ជឿជាក់ថា ខ្សែប្រយុទ្ធអេហ្ស៊ីបម្នាក់ដែលនឹងក្លាយជាកីឡាកល្អបំផុតនៅទឹកដី Anfield គឺសមនឹងទទួលបានការតំឡើងប្រាក់ខែខ្ពស់ជាងនេះ។
    វីរបុរសក្រុមហង្សក្រហម Liverpool និងអង់គ្លេសលោក Carragher បាននិយាយអំពី Salah ថា៖ “នៅពេលអ្នកគិតអំពីខ្សែប្រយុទ្ធឈានដល់អាយុ ២៩ ឬ ៣០ឆ្នាំ យើងនិយាយអំពី Cristiano Ronaldo អាយុ ៣៦ ឆ្នាំ បុរសនោះគឺជាម៉ាស៊ីនដែលនិយាយពីរបៀបដែលគាត់មើលថែខ្លួនឯង”។
    កីឡាករដែលលេងឱ្យតែ Liverpool មួយគត់រូបនេះបន្តថា៖ “ខ្ញុំគិតថា Mo Salah មានជំនាញដូច Ronaldo ដែរ គាត់មើលថែរាងកាយរបស់គាត់ ហើយខ្ញុំគិតថានៅសល់ច្រើនឆ្នាំទៀតសម្រាប់ Mo Salah ដូច្នេះខ្ញុំគ្រាន់តែសង្ឃឹមថារឿងនេះ (តម្លើងប្រាក់ខែ) នឹងត្រូវបានរៀបចំឡើងឆាប់ជាងនេះ”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី