Inter Milan ជាក្រុមតែមួយគត់នៅអ៊ីតាលីដែលអាចបញ្ឈប់ភាពមិនដែលចាញ់របស់ Juventus បាន

6186

យោងតាមអតីតខ្សែបម្រើរបស់ក្លឹប Inter Milan លោក Youri Djorkaeff បានឱ្យដឹងថា Inter Milan គឺជាក្រុមតែមួយគត់ដែលមានសមត្ថភាពដណ្តើមពានលីគកំពូលរបស់អ៊ីតាលីពីក្លឹប Juventus បាននៅរដូវកាល ២០១៨/២០១៩ នេះ ។

Related image

ក្រុមរបស់លោក Luciano Spalletti នឹងធ្វើដំណើរទៅកាន់ទីក្រុង Turin សម្រាប់ការប្រកួតនៅថ្ងៃសុក្រខាងមុខនេះដោយសង្ឃឹមថានឹងទទួល ៣ ពិន្ទុដើម្បីកាត់បន្ថយគម្លាតពិន្ទុ ខណះនាពេលបច្ចុប្បន្នពួកគេចាញ់ក្រុមការពារជើងឯក Juventus រហូតដល់ចំនួន ១១ ពិន្ទុឯណោះ បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ១៤ លើកកន្លងមកនេះនៃក្របខ័ណ្ឌ Serie A ។

Related image

កីឡាករ Napoli និង AS Roma សុទ្ធសឹងជាគូប្រជែងដណ្តើមពានរង្វាន់ផ្សេងៗគ្នាក្នុងរដូវកាលថ្មីៗ ខណះលោក Youri Djorkaeff ជឿជាក់ថាអតីតក្លឹបរបស់លោក ( Inter Milan ) គឺជាគូប្រជែងធំបំផុតរបស់ Juventus នារដូវកាលនេះ ខណះលោក Djorkaeff មានជំនឿចិត្តយ៉ាងមុតមាំថា Inter Milan គឺជាក្រុមតែមួយគត់ដែលអាចផ្តួលម្ចាស់ពានរង្វាន់ក្របខ័ណ្ឌចំនួន ៧ សម័យកាលក្លឹបសេះបង្កង់ Juventus នេះបាន ។

Image result for Juventus

លោក Djorkaeff ដែលបានឈ្នះពានរង្វាន់ UEFA Cup កាលពីឆ្នាំ ១៩៩៨ បានប្រាប់ Omnisport ថា៖ ” យោងទៅតាមខ្ញុំបាទពីព្រោះដោយសារតែក្រុម Juventus បានឈ្នះច្រើនពេកហើយ ពួកគេដឹងថាមានតែ Inter ប៉ុណ្ណោះដែលអាចប្រជែងជាមួយនឹងពួកគេបាន ។ គ្រប់ក្លឹប Roma, Napoli, Fiorentina និង AC Milan កំពុងព្យាយាម ប៉ុន្តែនៅក្នុងរយៈពេលដ៏យូរកន្លងមកនេះ ក្នុងជំនួប Derby d’Italia នៅតែស្ថិតនៅដដែលគឺមានក្លឹបតែមួយគត់ដែលអាចផ្តួល Juventus បាននាពេលបច្ចុប្បន្ននេះគឺ Inter ” ។

Related image

បើតាមការព្យាករណ៍បានឲ្យដឹងថា Juventus នឹងឈ្នះពានរង្វាន់ក្របខ័ណ្ឌ Serie A ជាលើកទី ៨ ជាប់ៗគ្នា នៅពេលដែលកីឡាករ Cristiano Ronaldo បានផ្ទេរចេញពីក្លឹប Real Madrid ក្នុងតម្លៃខ្លួន ១១៧ លានដុលារកាលពីខែកក្កដា ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី