ប្រធាន LaLiga អះអាងថា R.Madrid មានលុយគ្រប់គ្រាន់ដើម្បីទិញទាំង Haaland និង Mbappe

6889
  • ប្រធានក្របខណ្ឌ La Liga លោក Javier Tebas បាននិយាយថា Real Madrid មានលុយគ្រប់គ្រាន់ដើម្បីទិញទាំង Erling Haaland និង Kylian Mbappe ប្រសិនបើពួកគេចង់។
    Real Madrid បានធ្វើការផ្តល់ជូនធំៗជាច្រើន ប៉ុន្តែនៅតែត្រូវបានក្លិប Paris Saint-Germain បដិសេធដដែល ក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ បើទោះបីជាតារាអន្តរជាតិបារាំង នឹងក្លាយជាទីភ្នាក់ងារឥតគិតថ្លៃនៅឆ្នាំក្រោយ ប្រសិនបើបន្តគ្មានកិច្ចព្រមព្រៀងថ្មី។
    ឥឡូវនេះក្រុមរបស់លោក Carlo Ancelotti ត្រូវបានគេរំពឹងថា នឹងទទួលបាន Mbappe ជាថ្មីម្តងទៀតរួមជាមួយតារារបស់ Borussia Dortmund ខ្សែប្រយុទ្ធវ័យក្មេង Haaland ជាមួយនឹងការផ្ទេរដ៏ធំមួយផ្សេងទៀត ហើយលោក Tebas ជឿជាក់ថាក្លឹបអាចមានលទ្ធភាពទិញតារាវ័យក្មេងទាំងពីរ។
    លោក Tebas បានប្រាប់ Cadena COPE ថា៖ “ពួកគេ (Real Madrid) បានលក់កីឡាករដែលមានតម្លៃ ២០០ លានអឺរ៉ូ។ ពួកគេមានប្រាក់គ្រប់គ្រាន់ដើម្បីចុះហត្ថលេខាទាំង Kylian Mbappe និង Erling Haaland ជាមួយគ្នា។ ពួកគេមិនបានខាតបង់លុយទេ លើសពីនេះពួកគេបានលក់ទ្រព្យសម្បត្តិថែមទៀត”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី