Vinicius Jr មិនខ្លាចរអានឹងឥទ្ធិពលរបស់ Mbappe-Haaland នៅ Real Madrid ឡើយ

21504
  • ការសែតអេស្ប៉ាញ Marca បានអះអាងថា ប្រាក់ខែរបស់ Vinicius Junior នៅឯ Real Madrid គឺទាបបំផុតលំដាប់ទី ៤ នៅក្នុងក្រុម។
    ទោះយ៉ាងណាកីឡាករប្រេស៊ីលវ័យ ២១ឆ្នាំរូបនេះមិនចង់ចាកចេញពីក្លឹបយក្សនៃក្របខណ្ឌ La Liga ឡើយ។ គាត់ចង់នៅបន្ត បើទោះបីជា Real Madrid ចុះហត្ថលេខាជាមួយ Kylian Mbappe និង Erling Haaland នៅឆ្នាំក្រោយក៏ដោយ។
    ប្រភពព័ត៌មានដ៏មានទំនុបចិត្តនេះបានបន្ថែមទៀតថា លុយនឹងមិនមានបញ្ហានោះទេ ប្រសិនបើនិយាយពីការចរចាលើកិច្ចព្រមព្រៀងថ្មីសម្រាប់ខ្សែប្រយុទ្ធវ័យក្មេងមានទេពកោសល្យរូបនេះ។
    រហូតមកដល់ពេលនេះ Vinicius Junior នៅរដូវកាលនេះអាចស៊ុតបញ្ចូលទីបាន ៤ គ្រាប់ក្នុងចំណោម ៤ ប្រកួតសម្រាប់ក្រុមអធិរាជស Real Madrid។ បើគិតជាមធ្យមភាគកីឡាករប្រេស៊ីលខាងលើរកបានមួយគ្រាប់ក្នុង ៥៦នាទីនៅរដូវកាលថ្មីនេះ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី