ធារី ថាខ្លួននឹងប្រឹងប្រែងទ្វេរដងដើម្បីជួយក្លឹប Terengganu នៅរដូវកាលថ្មី ២០១៩ នេះ

22440

ធារី ចន្ថាប៊ីន បាននិយាយថានឹងខិតខំប្រឹងប្រែងទ្វេរដងដើម្បីជួយក្លឹប Terengganu ប្រជែងដណ្ដើមយកពានរង្វាន់ Malaysia Super League និង FA Cup នៅរដូវកាលថ្មី ២០១៩ ខាងមុខនេះ ។

Image may contain: 2 people, people playing sports and outdoor

កាលពីរដូវកាលមុនខ្សែបម្រើកូនកាត់ ខ្មែរ-បារាំង រូបនេះបានជួយឲ្យក្លឹប Terengganu បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៥ ក្នុងក្របខ័ណ្ឌ Malaysia Super League និងទទួលបានជើងឯករងក្នុងពានរង្វាន់ FA Cup ។ បន្ទាប់ពីបង្ហាញទម្រង់លេងបានយ៉ាងល្អកីឡាករវ័យ ២៧ ឆ្នាំរូបនេះត្រូវបានក្លឹបខ្លាំងរបស់ម៉ាឡេស៊ីមួយនេះសម្រេចផ្ដល់កុងត្រាថ្មីរយះពេលមួយឆ្នាំទៀតឲ្យរូបគេដែលនឹងធ្វើឲ្យសមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះបន្តលេងនៅលើទឹកដីដែលសម្បូរទៅដោយអ្នកគ្រាំទ្រមួយនេះរហូតដល់ចុងឆ្នាំ ២០១៩ ។

Image may contain: 1 person, playing a sport and outdoor

ធារី ក៏បានបញ្ជាក់ផងដែរថាក្លឹបរបស់ខ្លួននឹងចាប់ផ្ដើមហ្វឹកហាត់នៅថ្ងៃទី ១០ ធ្នូ ខាងមុខ ហើយកីឡាករចំនួន ៨០ ភាគរយគឺជាកីឡាករចាស់ដែលធ្លាប់លេងជាមួយគ្នាកាលពីរដូវកាលមុន ដែលផ្ដល់ភាពងាយស្រួលក្នុងលេងស៊ីចង្វាក់ និងលេងយល់ចិត្តគ្នា ។

អតីតកីឡាកររបស់ក្លឹបភ្នំពេញក្រោនរូបនេះបាននិយាយថា៖ ” ខ្ញុំពិតជាសប្បាយចិត្តក្នុងការជួបជាមួយមិត្តរួមក្រោមម្ដងទៀត ។ ខ្ញុំនឹងប្រឹងប្រែងឲ្យកាន់តែខ្លាំង និងស្វែងរកលទ្ធផលឲ្យកាន់តែល្អជាមុនសម្រាប់ក្លឹប Terengganu ។ ខ្ញុំជឿជាក់ថាពួកយើងអាចធ្វើបាន ។ ៨០ ភាគរយនៅក្នុងក្រុមគឺជាកីឡាករដែលសល់កាលពីរដូវកាលមុន ដូច្នេះយើងយល់ចិត្តគ្នា និងជឿជាក់លើគ្នា “។

Image may contain: 1 person, smiling

គួរបញ្ជាក់ផងដែរថា លីគកំពូលម៉ាឡេស៊ី ឬក៏ Malaysia Super League នារដូវកាលថ្មី ២០១៩ នឹងត្រូវចាប់ផ្ដើមការប្រកួតក្នុងខែមករាខាងមុខនេះតទៅ ហើយក៏ជាការចាប់ផ្ដើមកាប្រកួតឡើងវិញនៅក្នុងលីគបណ្ដាញប្រទេសដ៏ទៃផ្សេងទៀតនៅក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជាយើងផងដែរ ៕

ដោយ៖តារា

ប្រភព :
CNCC
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី