បន្ទាប់ពីឈ្នះស្បែកជើងមាសនៅ World Cup រួចមក Harry Kane ចង់ឈ្នះស្បែកជើងមាសសារជាថ្មីនៅ PL

10885

តារាឆ្នើមរបស់ក្លឹប Tottenham Hotspur កីឡាករ Harry Kane កំពុងតែប្រើប្រាស់ភាពជោគជ័យរបស់ខ្លួនក្នុងការឈ្នះស្បែកជើងមាសនៃព្រឹត្តិការណ៍ World Cup ដើម្បីជម្រុញខ្លួនឲ្យឈ្នះពានរង្វាន់ស្បែកជើងមាសប្រចាំក្របខ័ណ្ឌ Premier League ម្តងទៀតនារដូវកាលនេះ ។

Related image

Harry Kane បានស៊ុតបញ្ចូលទីចំនួន ៩ គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ ប្រកួតប្រចាំក្របខ័ណ្ឌ Premier League នៅរដូវកាលថ្មីនេះដោយចាញ់កីឡាករកំពុងឈរនៅកំពូលតារាង Pierre-Emerick Aubameyang ចំនួនមួយគ្រាប់ប៉ុណ្ណោះ ។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានឈ្នះពានស្បែកជើងមាសប្រចាំ Premier League ចំនួន ២ រដូវកាលជាប់ៗគ្នា ពោលគឺនៅឆ្នាំ ២០១៥-១៦ និង ២០១៦-១៧ ខណៈដែល Harry Kane ក៏ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេផងដែរនៅ World Cup ក្នុងប្រទេសរុស្ស៊ីកន្លងទៅនេះ ។

Image result for Harry Kane

Harry Kane បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ ” នៅពេលអ្នកបានធ្វើវាក្នុងលើព្រឹត្តិការណ៍ធំបំផុតគឺការប្រកួត World Cup អ្នកអាចមើលឃើញត្រឡប់មកវិញ និងទទួលបានទំនុកចិត្តពីរឿងនេះ ។  អ្នកដឹងថាអ្នកអាចធ្វើវាបាននៅក្នុងកម្រិតខ្ពស់បំផុតអ្នកដឹងថាខ្ញុំមានអារម្មណ៍បែបណា ។ ខ្ញុំដឹងពីអ្វីដែលខ្ញុំអាចសម្រេចបាន ហើយខ្ញុំនឹងខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបានដើម្បីរក្សាគោលដៅនិងឈានដល់គោលដៅបន្ថែមទៀត ” ។

Image result for Harry Kane

Harry Kane បានស៊ុតបញ្ចូលទីចំនួន ១១៧ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៦៥ ប្រកួតចាប់តាំងពីគាត់ផ្ដើមលេងឲ្យក្លឹបមាន់ខ្នាយមាស Tottenham Hotspur កាលពីឆ្នាំ ២០០៩ មក ។

Image result for Harry Kane

Kane បានបន្ថែមថា៖ ” ចាប់តាំងពីខ្ញុំបានចូលលេងនៅក្របខ័ណ្ឌ Premier League មានខ្សែប្រយុទ្ធឆ្នើមៗជាច្រើននៅលើពិភពលោក ។ Aubameyang គឺជាកំពូលខ្សែប្រយុទ្ធនៅពេលនេះ ។ មានកីឡាករចំនួន ២ ទៅ ៣ នាក់ដែលបានស៊ុតលើស ៨ ឬ ៩ គ្រាប់ ដូច្នេះវាជាការសំខាន់សម្រាប់ខ្ញុំក្នុងការបន្តធ្វើអ្វីដែលខ្ញុំកំពុងធ្វើ ។ វានៅតែមានរដូវកាលច្រើនណាស់ដែលត្រូវធ្វើ ប៉ុន្តែខ្ញុំពិតជារីករាយជាមួយកន្លែងដែលខ្ញុំកំពុងនៅ ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី