Jesse Lingard ជឿជាក់ថា Man United នឹងបញ្ចប់រដូវកាលក្នុងចំណោមក្រុមកំពូលទាំង ៤

10774

លោក Jesse Lingard ជឿជាក់ថានៅមានពេលវេលាច្រើនណាស់សម្រាប់ក្លឹប Manchester United ដើម្បីប្រជែងយកកន្លែងកំពូលទាំង ៤ ក្នុងក្របខ័ណ្ឌ Premier League ក្នុងរដូវកាលនេះ ។

Image result for Jesse Lingard

បច្ចុប្បន្នក្រុមបីសាចក្រហម Manchester United កំពុងឈរនៅចំណាត់ថ្នាក់លេខ ៨ ក្នុងការឆ្លងកាត់ការប្រកួតចំនួន ១៥ ដង ដោយទទួលបានជ័យជម្នះ ៦ ដង ស្មើរ ៥ និងចាញ់រហូតដល់ ៤ ប្រកួតឯណោះ ដែលមានពិន្ទុត្រឹមតែ ២៣ ពិន្ទុប៉ុណ្ណោះ ខណះពួកគេមិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយទេក្នុងការប្រកួត ៤ ដងកន្លងមកនេះក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេស ។

Related image

លោក Jose Mourinho ដែលជាគ្រូបង្វឹករបស់ Manchester United ក្នុងពេលថ្មីៗនេះក៏បាននិយាយផងដែរថាក្លឹបត្រូវការអព្ភូតហេតុដ៏អស្ចារ្យមួយដើម្បីបញ្ចប់រដូវកាលក្នុងចំណោមក្រុមកំពូលទាំងបួន ។

Image result for Jesse Lingard

ខណះកីឡាករឆ្នើមសញ្ជាតិអង់គ្លេស Jesse Lingard នៅតែមានគំនិតវិជ្ជមាន ហើយកីឡាកររូបនេះគិតថាក្រុមមានពេលវេលាគ្រប់គ្រាន់ក្នុងការវិលត្រឡប់ទៅកាន់ក្រុមកំពូលទាំង ៤ វិញ ។

Image result for Jesse Lingard

ខ្សែបម្រើរបស់ក្រុមតោកំណាច់អង់គ្លេសរូបនេះបាននិយាយថា៖ ” វានៅមានផ្លូវវែងឆ្ងាយទៀតនៅរដូវកាលនេះ ដូច្នេះសម្រាប់យើងវាគឺជាការប្រជែងគ្រប់ការប្រកួត ហើយកំពុងព្យាយាមដើម្បីទទួលបានបីពិន្ទុ ។ ជាពិសេសនៅខែនេះមានការប្រកួតជាច្រើន ដូច្នេះយើងត្រូវការអ្នកគ្រប់គ្នានៅក្នុងក្រុមដើម្បីធ្វើរឿងទាំងនេះ ។ ពិតណាស់វានឹងមានការផ្លាស់ប្តូរជាច្រើន ប៉ុន្តែគ្រប់គ្នានៅទីនោះគឺត្រូវតែលេងនិងបង្ហាញ ១០០ ភាគរយថាពួកយើងអាចធ្វើបាននៅគ្រប់ការប្រកួតទាំងអស់ ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី