David Alaba៖ តាមពិតខ្ញុំមិនចង់ពាក់អាវលេខ ៤ របស់ Ramos នៅ Real Madrid ទេ

28608
  • David Alaba បានបង្ហើបថា គាត់បានបដិសេធសំណើររបស់ Real Madrid ក្នុងការផ្តល់អាវលេខ ៤ របស់ Sergio Ramos នៅរដូវកាលនេះ បន្ទាប់ពីការចាកចេញរបស់ខ្សែការពារកណ្តាលអេស្ប៉ាញរូបនេះទៅ Paris Saint-Germain ។
    អតីតខ្សែការពារកណ្តាលរបស់ក្លឹប Bayern Munich វ័យ ២៩ឆ្នាំរូបនេះបានពន្យល់ថា គាត់ចង់ជៀសវាងការប្រៀបធៀបជាមួយខ្សែការពារជើងចាស់ Ramos ដែលត្រូវបានគេចាត់ទុកថាជាវីរបុរសរបស់ក្លិបស្ដេចស Real Madrid។
    ខ្សែការពារអន្តរជាតិអូទ្រីស Alaba បានប្រាប់ Sport Bild ថា៖ “លេខ ២៧ ដែលជាលេខដែលខ្ញុំពាក់នៅ Bayern Munich មិនត្រូវបានអនុញ្ញាតនៅ LaLiga ទេ ហើយក្លឹបចង់ឱ្យខ្ញុំពាក់លេខ ៤ វិញ”។ Alaba បន្តទៀតថា៖ “Sergio Ramos គឺជាវីរបុរស។ ការលេងរបស់គាត់នៅលើនិងក្រៅទីលានធ្វើឱ្យគាត់ក្លាយជាគំរូ។ ប៉ុន្តែខ្ញុំគឺជា Alaba ហើយខ្ញុំមិនចង់ប្រៀបធៀបជាមួយអ្នកដទៃទេ ខ្ញុំចង់សរសេរប្រវត្តិផ្ទាល់ខ្លួនរបស់ខ្ញុំនៅទីនេះ (Real Madrid)”៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី