មេធំ La Liga៖ Real Madrid មិនអាចក្លាយជា PSG បានទេ ព្រោះ PSG ជាក្លិបបោកប្រាស់

34343
  • ប្រធានក្របខ័ណ្ឌ La Liga លោក Javier Tebas បានធ្វើការរិះគន់ក្លិប Paris Saint-Germain ខណៈដែលលោកបានប្រៀបធៀបការចំណាយប្រកបដោយការទទួលខុសត្រូវរបស់ Real Madrid ក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ជាមួយនឹងការផ្ទេរដ៏ធំរបស់ក្លិបយក្ស Ligue 1 នៅរដូវក្តៅនេះ។
    លោក Tebas បាននិយាយថា៖ “ខ្ញុំបាននិយាយថាបាល់ទាត់អេស្ប៉ាញមិនបែកបាក់ឡើយ ទាំង Real Madrid និង Barcelona។ យ៉ាងហោចណាស់មានក្លឹបចំនួន ៨០ ភាគរយនៅទ្វីបអឺរ៉ុបដែលអាក្រក់ជាងនេះ។ ចំពោះ Real Madrid ខ្ញុំគិតថាពួកគេគឺជាក្លឹបដែលបានគ្រប់គ្រងជំងឺរាតត្បាតបានល្អបំផុតជាមួយនឹងការខិតខំប្រឹងប្រែងដ៏ធំធេងនៅពេលកាត់បន្ថយប្រាក់ឈ្នួលរបស់ពួកគេ”។
    ប្រធាន La Liga បានលើកឡើងទៀតថា៖ “Real Madrid មានសមត្ថភាពធ្វើអ្វីគ្រប់យ៉ាងដែលពួកគេចង់បាន។ ពួកគេមិនអាចក្លាយជា PSG បានឡើយ ព្រោះ PSG បោកប្រាស់។ ពួកគេមានវិក័យប័ត្រប្រាក់ឈ្នួលជិត ៦០០ លានអឺរ៉ូដែលមិនអាចទៅរួច។ Real Madrid ក៏មិនមែនជាក្លឹបរបស់រដ្ឋដែរ ដូច្នេះវាមិនអាចទៅរួចទេ”។
    PSG បានធ្វើឱ្យមានភាពលេចធ្លោបំផុតនៅលើទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ បើទោះបីជាទទួលបានកីឡាករដូចជា Leo Messi, Sergio Ramos, Gigi Donnarumma និង Gini Wijnaldum ដោយឥតគិតថ្លៃក៏ដោយ ប៉ុន្តែពួកគេនៅតែចំណាយច្រើនទាក់ទងនឹងប្រាក់ឈ្នួលដដែល។
    ទន្ទឹមនឹងនេះដែរ Real Madrid បានចៀសវាងការធ្វើកិច្ចព្រមព្រៀងធំនៅរដូវក្តៅនេះ ទោះបីជាពួកគេព្យាយាមចុះហត្ថលេខាជាមួយកំពូលខ្សែប្រយុទ្ធមានទេពកោសល្យ Kylian Mbappe របស់ក្លិប PSG ក៏ដោយ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី