គ្រូ R.Madrid បង្ហើបពីមូលហេតុដែលលោកជ្រើសរើសយក Rodrygo ប្ដូរជំនួស Hazard ទល់នឹង Inter

29015
  • បន្ទាប់ពីការប្រកួតជាមួយក្រុម Inter Milan លោក Carlo Ancelotti ត្រូវបានគេសួរថាហេតុអ្វីបានជាគាត់ជ្រើសរើសយក Rodrygo ជំនួស Eden Hazard នៅតង់ទី ២ ក្នុងការប្រកួតបើកឆាកវគ្គសន្សំពិន្ទុ នៃពានរង្វាន់ Champions League។
    គ្រូបង្វឹកក្លិប Real Madrid លោក Ancelotti រូបនេះបានឆ្លើយតបថា៖ “ខ្ញុំបានគិតអំពីការជំនួសគាត់ (Hazard) ប៉ុន្តែខ្ញុំបានជ្រើសរើស Rodrygo ដើម្បីបើកការលេងបន្ថែមទៀត”។
    គ្រូបង្វឹកសម្បូរបទពិសោធសញ្ជាតិអ៊ីតាលីខាងលើបានបន្ថែមទៀតថា៖ “ខ្ញុំបានសុំឱ្យ Rodrygo កុំគិតអំពីនាទីលេង គាត់ធ្វើបានល្អ។ គាត់បានជួយ Carvajal ហើយធ្វើបានល្អ គាត់មានភាពស្ងប់ស្ងាត់ ប្រមូលផ្តុំ និងដឹងពីរបៀបរកគ្រាប់”។
    ក្រុមអធិរាជស Real Madrid បានឈ្នះការប្រកួតបើកឆាកនៃការប្រកួតពានរង្វាន់ Champions League ក្រុមអ៊ីតាលី Inter Milan ១-០ ដោយសារការស៊ុតបាល់ចុងម៉ោងរបស់តារាវ័យក្មេងប្រេស៊ីល Rodrygo ។ គិតមកដល់ពេលនេះកីឡាករវ័យ ២០ ឆ្នាំខាងលើលេងបាន ៨៧ នាទីក្នុងការប្រកួតចំនួន ៥លើកសម្រាប់ក្រុមយក្ស La Liga នារដូវកាលនេះ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី