ទើបស៊ុតលុត Barca ថ្មីៗ! Lewandowski ថា អាយុ ៣៣ឆ្នាំរបស់គេគ្រាន់តែជាតួលេខប៉ុណ្ណោះ

13956
  • ក្រោយនៅតែបង្ហាញថ្វីជើងល្អចំពោះការរកគ្រាប់ Robert Lewandowski បាននិយាយថា អាយុ ៣៣ឆ្នាំរបស់គេគ្រាន់តែជាតួលេខប៉ុណ្ណោះ ដោយអះអាងថាលោកនៅតែមានកម្លាំងខ្លាំងដូចក្មេងខ្ទង់ម្ភៃអញ្ជឹង។
    ខ្សែប្រយុទ្ធជើងចាស់អន្តរជាតិប៉ូឡូញ Robert Lewandowski របស់ក្លិប Bayern Munich បានប្រាប់ Sport Sport ថា៖ “៣៣ឆ្នាំគ្រាន់តែជាលេខប៉ុណ្ណោះ ហើយវាមិនបង្ហាញថាខ្ញុំមានអាយុពិតប៉ុន្មាននោះទេ”។
    និយាយអំពីអាយុនិងកម្លាំងរាងកាយបច្ចុប្បន្នរបស់គាត់ Lewandowski បានបន្ថែមថា៖ “ប្រសិនបើកាលពីមួយឆ្នាំមុនខ្ញុំមានអាយុ ២៧ ឆ្នាំ ឥឡូវនេះខ្ញុំមានអាយុ ២៥ ឬ ២៦ ឆ្នាំ។ ស្ថិតិរបស់ខ្ញុំល្អប្រសើរជាងពេលមុនៗ វាមិនត្រឹមតែទាក់ទងនឹងការហាត់ប្រាណប៉ុណ្ណោះទេ។ ខ្ញុំអាចលេងយ៉ាងហោចណាស់ ៤ ឆ្នាំទៀត!”។
    តារាជើងស៊ុត Lewandowski បានបង្ហាញពីភាពលេចធ្លោរបស់ខ្លួនជាថ្មីម្តងទៀត ដោយស៊ុតបញ្ចូលទី ២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ៣-០ លើក្រុម Barcelona ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅកីឡដ្ឋាន Camp Nou កាលពីថ្ងៃទី ១៤ ខែកញ្ញា៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី