បញ្ហាលុយ គឺជាដើមទងធំបំផុតដែល Barcelona មិនហ៊ានបណ្ដេញ Koeman ចេញពីតំណែង

16620
  • ក្លិប Barcelona បានសម្រេចចិត្តថា លោក Ronald Koeman នឹងបន្តនៅឯកីឡាដ្ឋាន Camp Nouសម្រាប់ពេលនេះបន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយ ដែលបញ្ជាក់ដោយវិទ្យុ Catalunya Radio ដែលជាប្រភពអាចទុកចិត្តបាន។
    មូលហេតុចំបងគឺថា ក្លឹបមិនអាចមានលទ្ធភាពបញ្ចប់កិច្ចសន្យារបស់គ្រូបង្វឹកឡើយ។ ទន្ទឹមនឹងនេះដែរ El Pais បានរាយការណ៍ថាវានឹងត្រូវចំណាយប្រាក់រហូតដល់ ១២ លានអឺរ៉ូដើម្បីបញ្ចប់កិច្ចសន្យារបស់ Koeman។ កិច្ចព្រមព្រៀងរបស់គ្រូបង្វឹកហូឡង់នៅក្លឹបនេះមានសុពលភាពរហូតដល់ឆ្នាំ ២០២២ ។
    Barca នៅតែជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ ថ្វីបើមានការបញ្ចេញកីឡាករមួយចំនួន និងយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលជាមួយកីឡាករផ្សេងទៀតក៏ដោយ។ ឧទាហរណ៍ពួកគេនៅតែជំពាក់អតីតគ្រូបង្វឹកលោក Quique Setien ចំនួន ៤ លានផោន។
    ទោះយ៉ាងណាក្លឹបយល់ថា គ្រូបង្វឹកវ័យ ៥៨ ឆ្នាំរូបនេះត្រូវការពេលវេលាបន្ថែមទៀត ដើម្បីព្យាបាលកីឡាករជាច្រើនកំពុងរបួស មុនពេលពួកគេអាចវាយតម្លៃស្ថានភាពបានត្រឹមត្រូវ។ មុនការប្រកួតជាមួយក្រុម Bayern Munich មានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយអំពីការបន្តកុងត្រាថ្មីជាមួយ Koeman ប៉ុន្តែស្ថានភាពហាក់ដូចជាបានផ្លាស់ប្តូរ ៣៦០ដឺក្រេទៅវិញនៅពេលនេះ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី