បន្ទាប់ពីប្ដូរគ្រូថ្មីមក Gary Cahill បង្ហាញអារម្មណ៍ចង់ផ្លាស់ទៅ AC Milan នាខែមករានេះ

9812

បើយោងទៅតាមការសែត Tuttosport របស់អ៊ីតាលីបានរាយការណ៍ថាកីឡាករជើងចាស់របស់ក្លឹប Chelsea  ខ្សែការពារ Gary Cahill បានបង្ហាញអារម្មណ៍ចង់ធ្វើការផ្លាស់ទៅលេងនៅក្លិប AC Milan ក្នុងខែមករានេះ ។

Image result for Gary Cahill

ក្រុមយក្សរបស់ក្របខ័ណ្ឌ Serie A ក្លឹប AC Milan បានបង្ហាញពីការចាប់អារម្មណ៍របស់ពួកគេទៅលើកីឡាករ Gary Cahill ម្តងហើយម្តងទៀតនៅរដូវកាលនេះ ។ បើទោះជាយ៉ាងណាក៏ដោយបើយោងតាមរបាយការណ៍ថ្មីៗមួយចំនួនបានឱ្យដឹងថាបច្ចុប្បន្នក្លឹបរបស់ប្រទេសអ៊ីតាលីមួយនេះបានកំពុងផ្តោតសំខាន់ទៅលើការផ្ទេរខ្សែការពារ Cesc Fabregas និងកិច្ចព្រមព្រៀងខ្ចីជើងកីឡាករ Andreas Christensen រួមជាមួយនឹងការផ្ទេរខ្សែចាស់វស្សា Gary Cahill ផងដែរ ។

Related image

ក្រុមខ្លាំងនៅក្របខ័ណ្ឌ Serie A មួយនេះនៅតែកំពុងស្វែងរកដំណោះស្រាយជាបន្ទាន់សម្រាប់វិបត្តិកីឡាកររបួសរបស់ពួកគេក្នុងតំបន់ការពារ ខណៈដែលខ្សែការពារ Romagnoli, Musacchio និង Caldara សុទ្ធសឹងតែកំពុងរងបញ្ហារបួសទាំងអស់ ។ វាត្រូវបានគេជឿផងដែរថាលោក Maurizio Sarri នឹងមិនជំទាស់នឹងការផ្ទេរខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះនោះឡើយ ។ ចំណែកឯសារពត៌មាន Metro ក៏បានរាយការណ៍ផងដែរថា Gary Cahill ត្រូវបានក្លឹបតោខៀវ Chelsea ប្រាប់ថាក្លឹបនឹងមិនរារាំងខ្សែការពារវ័យ ៣២ ឆ្នាំរូបនេះពីការផ្លាស់ទៅក្លឹបណាមួយនៅក្នុងខែមករានេះនោះទេ ប្រសិនបើក្រុមតោខៀវទទួលបានការផ្តល់ជូនពីក្លឹបណាមួយដែលពួកគេអាចទទួលយកបាន ។

Image result for Gary Cahill

នារដូវកាលថ្មីនេះ Gary Cahill មានការលំបាកយ៉ាងខ្លាំងក្នុងឱកាសបង្ហាញខ្លួនក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Maurizio Sarri ដោយខ្សែការពាររូបនេះបានលេងត្រឹមតែការប្រកួតដណ្ដើមពានរង្វាន់ក្របខ័ណ្ឌ Europa League និង Carabao Cup តែប៉ុណ្ណោះ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី