កប់! Klopp ប្រាប់ថ្នាក់លើឱ្យនាំយកសិស្សចាស់ Lewandowski មកធ្វើអធិរាជនៅ Liverpool

17582
  • គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp ចង់ជួបជុំជាមួយអតីតកីឡាកររបស់ខ្លួននៅកីឡដ្ឋាន Anfield។
    ប្រភព Fichajes អះអាងថា គ្រូបង្វឹកក្រុម Liverpool លោក Jurgen Klopp បានកំណត់គោលដៅលើខ្សែប្រយុទ្ធជើងចាស់ Robert Lewandowski របស់ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ដើម្បីក្លាយជាកីឡាករសំខាន់របស់គាត់នៅរដូវក្តៅខាងមុខ ខណៈកីឡាករអន្តរជាតិប៉ូឡូញ ក៏លេចធ្លាយព័ត៌មានថា ប៉ងចង់ចេញពីក្របខណ្ឌ Bundesliga ធ្វើដំណើរផ្សងព្រេងទៅលីគផ្សេងមុនពេលចូលនិវត្តន៍នៅប៉ុន្មានឆ្នាំខាងមុខទៀត។
    លោក Klopp ដឹងពីគុណសម្បតិ្តរបស់ Lewandowski យ៉ាងច្បាស់ដោយបានបង្វឹកកីឡាករវ័យ ៣៣ឆ្នាំរូបនេះពីមុន កាលពីនៅ Borussia Dortmund ហើយ Lewandowski មានការរីកចម្រើនយ៉ាងខ្លាំងចំពោះការរកគ្រាប់ និងបានធ្វើឱ្យរូបគេក្លាយជាខ្សែប្រយុទ្ធកំពូលម្នាក់នៅលើពិភពលោក។
    ជាក់ស្តែងគ្រូបង្វឹកលោក Klopp បានប្រាប់ថ្នាក់លើរបស់ក្លឹប Liverpool អំពីបំណងប្រាថ្នារបស់គាត់ក្នុងការនាំយកម្ចាស់ស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុប Lewandowski មកកាន់ទឹកដី Anfield ដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ក្រុម៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី