CR7 ត្រូវបង្ខំរើចេញពីវិមានតម្លៃរាប់លានដុល្លារ នៅទីក្រុង Manchester ដោយសារសត្វចៀម

31198
  • យោងតាមសារព័ត៌មាន The Sun បានឲ្យដឹងថា Cristiano Ronaldo ត្រូវបានបង្ខំរើចេញពីវិមានដែលមានតម្លៃរាប់លានដុល្លាររបស់គាត់នៅទីក្រុង Manchester ដោយសារតែសត្វចៀមរំខានដល់ការរស់នៅរបស់គាត់។
    ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់វ័យ ៣៦ឆ្នាំរូបនេះបានតាំងលំនៅនៅក្នុងវិមានដ៏ស្រស់ស្អាតមួយ ដែលមានបន្ទប់គេង ៧ ប៉ុន្តែគាត់ត្រូវបង្ខំចិត្តរើចេញវិញ ព្រោះខ្លាចហ្វូងចៀមរំខាន និងសន្តិសុខ។ ផ្ទះថ្មីរបស់គាត់ ជាផ្ទះដ៏មានប្រណិតភាពខ្ពស់ ដោយមានអាងហែលទឹក បន្ទប់រោងកុន និងបន្ទប់គេង ៧។
    Cristiano Ronaldo មានការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍ក្នុងយុទ្ធនាការរបស់គាត់ជាមួយក្រុមបិសាចក្រហម Manchester United ដោយស៊ុតបញ្ចូលទីបាន ៣ គ្រាប់ក្នុងការបង្ហាញខ្លួន ២ លើកមកទល់ពេលនេះ រាប់ចាប់តាំងវិលត្រឡប់មកកាន់ទឹកដីអង់គ្លេសវិញជាលើកទីពីរ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី