PSG នឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីរក្សា Rabiot មិនឱ្យចាកចេញទៅ Barce

11181

អាថ៌កំបាំងនៃការផ្ទេរ Adrien Rabiot នៅតែអូសទាញ ខណះកីឡាករសញ្ជាតិបារាំងរូបនេះជាដាច់ខាតគឺមិនបន្តកិច្ចសន្យាថ្មីរបស់គាត់ជាមួយ Paris Saint-Germain ឡើយបើទោះបីជាពួកគេកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចទៅរួចដើម្បីបញ្ចុះបញ្ចូលគាត់ឱ្យស្នាក់នៅបន្តយ៉ាងណាក៏ដោយ ។ ខ្សែបម្រើរូបនេះបានតាំងចិត្តរួចរាល់ទៅហើយក្នុងការចាកចេញពីក្លិបយក្សរបស់បារាំងមួយនេះ ដើម្បីទៅចូលរួមជាមួយនឹងក្លឹប FC Barcelona ដែលត្រូវបានគេជឿជាក់ថាជាគោលដៅធំបំផុតរបស់កីឡាកររូបនេះ ។

Image result for Adrien Rabiot

លើសពីនេះទៀតបើយោងតាមការសែត Tuttomercatoweb បានចុះផ្សាយថាខ្សែបម្រើរូបនេះបានបដិសេធមិនព្រមទៅជួបជាមួយតំណាងរបស់ក្លឹបដើម្បីពិភាក្សាពីលទ្ធភាពនៃការផ្តល់ជូនពីសំណាក់ក្លឹប Paris Saint-Germain  នោះឡើយ ។ អ្វីគ្រប់យ៉ាងដែលបង្ហាញថា Rabiot នឹងចាកចេញពី PSG ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅឆ្នាំ ២០១៩ នេះដោយ PSG គ្មានលទ្ធភាពរារាំងបាននោះឡើយ ។

Related image

យោងទៅតាមប្រភពដដែលបានឲ្យដឹងទៀតថា PSG បានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាត់វិធានការណាមួយដើម្បីធ្វើឱ្យ Rabiot ចុះហត្ថលេខាដើម្បីបន្តនៅទីក្រុងបារីស ។ ពួកគេកំពុងធ្វើការលើការផ្តល់ជូនដែលពិសេសបំផុតមួយដែលនឹងធ្វើឲ្យកីឡាករវ័យ ២៣ ឆ្នាំរូបនេះទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតម្នាក់នៅក្នុងក្លឹប ។ អាចនិយាយម្យ៉ាងទៀតបានថា PSG នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរារាំងគាត់មិនឱ្យទៅចូលរួមជាមួយក្លឹប Barcelona នារដូវក្ដៅខាងមុខនេះជាដាច់ខាត ។

Related image

ទំនាក់ទំនងរវាងក្លឹប Paris Saint-Germain និង Barcelona មិនសូវមានភាពល្អជាវិជ្ជមានប៉ុន្មានទេ ។ លើសពីនេះទៅទៀត PSG ក៏ធ្លាប់បានបានបដិសេធដាច់ខាតកាលពីរដូវក្តៅឆ្នាំ ២០១៧ ក្នុងការផ្ទេរកីឡាករ Marco Verratti ទៅកាន់ទឹកដីអេស្ប៉ាញ និងបានឈានទៅដល់ការទិញផ្ដាច់កុងត្រារបស់ Neymar ក្នុងតម្លៃខ្លួនរហូតដល់ ២២២ លានអឺរ៉ូមកកាន់ក្លឹប Paris Saint-Germain បើទោះបីជា Barcelona បដិសេធមិនចង់លក់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះយ៉ាងណាក៏ដោយ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី