Pjanic៖ ខ្ញុំនឹងខាតពេលមួយឆ្នាំទទេ បើខ្ញុំបន្តស្នាក់នៅ Barcelona ជាមួយលោក Koeman

21319
  • Miralem Pjanic បាននិយាយបន្ទាប់ពីគាត់ចាកចេញពី Barcelona ហើយខ្សែបម្រើរូបនេះជឿជាក់ថា ការស្នាក់នៅ Camp Nou នឹងធ្វើឱ្យគាត់បាត់បង់ពេលវេលាដ៏មានសក្តានុពលក្នុងអាជីពរបស់គាត់។
    អតីតខ្សែបម្រើវ័យ ៣១ ឆ្នាំរបស់ក្លិបសេះបង្កង់ Juventus បានធ្វើការរិះគន់លើគ្រូបង្វឹក Barcelona លោក Ronald Koeman ដោយប្រាប់ Tuttosport ថា៖ “(លោក Koeman) មានអាកប្បកិរិយាចំពោះខ្ញុំដែលគ្មាននរណាម្នាក់យល់”។
    Pjanic បាននិយាយទៀតថា៖ “មិនមែនសូម្បីតែ Messi ទេដែលតែងតែសួរខ្ញុំថាតើមានអ្វីកើតឡើងជាមួយគាត់? ខ្ញុំមិនអាចនៅជាមួយ Barcelona ជាមួយលោក Koeman បានទេ។ ខ្ញុំនឹងបាត់បង់មួយឆ្នាំហើយខ្ញុំចង់លេង”។
    Pjanic ដែលនឹងចំណាយពេលខ្ចីជើងរយៈពេលមួយរដូវកាលទៅក្លិបទួកគី Besiktas កាលពីថ្ងៃទី ២ ខែកញ្ញា ក្រោយគ្មានកន្លែងឈរជើងនៅក្លិបអេស្ប៉ាញ Barcelona បន្ទាប់ផ្លាស់ពីក្លិបអ៊ីតាលី Juventus កាលពីឆ្នាំ២០២០៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី