ប្រធានក្លឹប Lyon ចង់លក់តារាវ័យក្មេង Ndombele ឱ្យបានតម្លៃប្រហែល Pogba ( ខ្ទង់ ១០០ លានអឺរ៉ូ )

11442

លោក Jean-Michel Aulas ប្រធានក្លិប Lyon ហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចក្នុងការលក់ទ្រព្យសម្បត្តិដ៏មានតម្លៃរបស់គាត់គឺខ្សែបម្រើកណ្ដាល Tanguy Ndombele ។ គាត់បានបើកភ្លើងខៀវក្នុងការអនុញ្ញាតឲ្យកីឡាករវ័យ ២១ ឆ្នាំរូបនេះចាកចេញ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបកំពូលជាច្រើនដូចជាក្លឹប Barcelona, Real Madrid, Manchester City និងក្លឹប Paris Saint-Germain ជាដើម ។

Image result for Jean-Michel Aulas

លោក Aulas ធ្លាប់បាននិយាយជាមួយ Get French Football News ថា៖ ” យើងបានទទួលការផ្តល់ជូនពិសេសច្រើនជាង ៥០ លានអឺរ៉ូ ។ គាត់នឹងមានកម្រិតនៃការផ្ទេរដូចទៅនឹង Paul Pogba ដែរ ( ជាង ១០០ លានអឺរ៉ូ ) ” ។

Related image

បច្ចុប្បន្នកីឡាករវ័យ ២១ ឆ្នាំរូបនេះ កំពុងរីករាយជាមួយរដូវកាលរបស់គាត់នៅ Lyon ខណះខ្សែបម្រើវ័យក្មេងរូបនេះបានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមជម្រើសជាតិបារាំងក្រោមការដឹកនាំរបស់លោក Didier Deschamps ផងដែរ ។ Tanguy Ndombele បានបង្ហាញខ្លួនក្នុងជំនួបមិត្តភាពជាមួយន័រវែស និងការប្រកួតក្របខ័ណ្ឌ UEFA Nations League A ទល់នឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ ផងដែរ ។

Image result for Tanguy Ndombele

Ndombele គឺជាកីឡាករវ័យក្មេងដែលមានគុណភាពខ្ពស់ម្នាក់ ព្រោះគាត់បានបង្ហាញខ្លួនចំនួន ២១ ប្រកួតរួចមកហើយសម្រាប់ក្លឹបយក្សរបស់បារាំង Lyon ដោយស៊ុតបាល់បញ្ចូលទីបានចំនួន ២ គ្រាប់ និងបញ្ចូនបាល់ឲ្យគេស៊ុតបាន ៤ ដង ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី