ធឿន ធារ៉ា ត្រូវបានសហព័ន្ធប្រដាល់គុនខ្មែរ កោះហៅឱ្យចូលជម្រើសជាតិ

11440

ជើងខ្លាំង ធឿន ធារ៉ា ត្រូវបានសហព័ន្ធប្រដាល់គុនខ្មែរ បានកោះហៅឱ្យចូលជម្រើសជាតិ ដើម្បីហ្វឹកហាត់ ត្រៀមប្រកួតព្រឹត្តិការណ៍អន្តរជាតិនានា។

ធារ៉ា លេចធ្លោខ្លាំងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ តាមរយៈការបំបាក់ រឿង សោភ័ណ្ឌ ឈ្នះមេដាយមាសថ្នាក់ជាតិ និងក្រសោបជ័យជម្នះពីសង្វៀន Max Mauy Thai។

ជម្រើសជាតិប្រដាល់គុនខ្មែរ នឹងទទួលបានការបង្ហាត់ផ្ទាល់ពីអធិរាជប្រដាល់ខ្មែរ អេ ភូថង នៅសាលប្រដាល់ក្នុងបរិវេណពហុកីឡដ្ឋានជាតិ។ ក្រៅពី ធារ៉ា ក៏មានកីឡាករ៧រូបផ្សេងទៀតមានដូចជា៖ ម៉ឺន សុភា, ឡៅ ចន្ទ្រា, ឡៅ ចិត្រា, ឃឹម ឌីម៉ា, សែម សំណាង, វ៉ាន់ វឿន, ហឹម សេរី។

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី