លោក Sarri ៖ ខ្ញុំត្រូវការពេលវេលានៅ Chelsea ដូចជាលោក Guardiola ធ្វើនៅ Man City

8258

លោក Maurizio Sarri បានអំពាវនាវឱ្យក្រុមប្រឹក្សាភិបាលរបស់ក្រុមតោខៀវ Chelsea មានការអត់ធ្មត់ជាមួយនឹងរូបលោក ដោយលោកបានបង្ហាញអំពីគំរូនៃរដូវកាលទីដំបូងរបស់លោក Pep Guardiola នៅពេលដែលគ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះបានបរាជ័យក្នុងការឈ្នះពានរង្វាន់គ្រប់យ៉ាងជាមួយ Manchester City ។

Image result for Maurizio Sarri

ក្លឹបតោខៀវ Chelsea ត្រៀមនឹងជួបជាមួយក្លឹបមេឃខៀវ Manchester City នៅថ្ងៃសៅរ៍នេះ ខណៈដែលគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើង ក្រោយពីចាញ់ជាប់ៗគ្នាកាលពីជំនួបជាមួយ Tottenham និង Wolves ។ លោក Sarri គិតថាវាជារឿងចៀសមិនផុតដែល Chelsea នឹងទទួលរងនូវការខកចិត្ត ខណៈដែលបុរសវ័យ ៥៩ ឆ្នាំរូបនេះបានផ្លាស់ប្តូររបៀបលេងរបស់ពួកគេហើយបានអំពាវនាវឱ្យក្រុមប្រឹក្សារបស់ក្លិបមានការអត់ធ្មត់ជាមួយរូបលោក ។

Image result for Pep Guardiola

អតីតគ្រូបង្វឹករបស់ក្លឹប Napoli រូបនេះបាននិយាយនៅពេលគេសួរថាតើគាត់នឹងនៅតែជាអ្នកចាត់ការ Chelsea នៅចុងបញ្ចប់នៃរដូវកាលនេះដែរឬទេ? លោកបានឆ្លើយថា៖ ” ខ្ញុំមិនដឹងថាត្រូវឆ្លើយអ្វីទេ ខ្ញុំមិនដឹងទេ ។ តើមានអ្វីកើតឡើងប្រសិនបើលោក Guardiola មិនមានពេលវេលាគ្រប់គ្រាន់នៅ Man City ? ។ ប្រហែលជាក្រុមដ៏ល្អបំផុតនៅលើពិភពលោកមិនមែនជា Man City កាលពីឆ្នាំមុនទេ ខ្ញុំមិនដឹងទេ វាមិនមែនជាបញ្ហារបស់ខ្ញុំទេ បញ្ហារបស់ខ្ញុំគឺត្រូវកែលម្អកីឡាកររបស់ខ្ញុំដើម្បីដោះស្រាយស្ថានការណ៍ និងដើម្បីដោះស្រាយបញ្ហាដើម្បីព្យាយាមទទួលបានជ័យជំនះឡើងវិញ ។ ហើយមានតែក្លឹបទេដែលនឹងសម្រេចថាតើអ្វីដែលល្អបំផុតសម្រាប់ពួកគេ​ ” ។

Image result for Chelsea

លោកបានបន្តថា៖ ” គាត់ ( Guardiola ) បានប្រាប់ខ្ញុំថារដូវកាលទីដំបូងនៅក្នុងប្រទេសអង់គ្លេសពិតជាលំបាកខ្លាំងណាស់សម្រាប់គាត់ គាត់មិនអាចធ្វើឱ្យកីឡាករ ២០ នាក់នៅរដូវកាលទី១ ប្រសើរជាងនេះទេ គាត់បានប្រាប់ខ្ញុំថានៅរដូវកាលដំបូង អ្នកត្រូវធ្វើការតែលើកីឡាករ ១៤ នាក់ បើមិនដូច្នេះទេអ្នកនឹងជួបបញ្ហា ។ អ្នកត្រូវការពេលវេលាច្រើនដើម្បីធ្វើឱ្យប្រសើរឡើងនូវក្រុមទាំងអស់ ។ នៅក្នុងប្រទេសអង់គ្លេសវាពិតជាមានការលំបាកខ្លាំងណាស់ ។ ប៉ុន្តែរាល់ប្រវត្តិសាស្ត្រគឺតែងតែខុសគ្នា អ្នកដឹងពិតណាស់ថាក្របខ័ណ្ឌ Premier League គឺជាជើងឯកដ៏អស្ចារ្យមួយ ប៉ុន្តែវាពិតជាលំបាកខ្លាំងណាស់ ។ រាល់ការប្រកួតទាំងអស់គឺពិបាកណាស់ ។ គ្រប់ការប្រកួតទាំងអស់ប្រសិនបើអ្នកអាចឈ្នះវាគឺមានតម្លៃខ្លាំងណាស់ទាំងផ្លូវចិត្តនិងផ្លូវរាងកាយ ។ អ្នកត្រូវតែលេងជារៀងរាល់បីថ្ងៃម្ដង អ្នកមិនមានពេលវេលាដើម្បីធ្វើការឬកែលម្អក្រុមឡើយ ដូច្នេះវាពិតជាស្ថានភាពលំបាកខ្លាំងណាស់ ។ អ្នកត្រូវការរដូវកាលដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែងនៅទីនេះ ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី