ដឹងថាមិនអាចរក្សាគ្រាប់ពេជ្រ Haaland បាន Dortmund កំណត់រ៉ាដាលើ Werner មកជំនួស

14252
  • ក្លិបយក្សនៅក្របខ័ណ្ឌ Bundesliga កំណត់អត្តសញ្ញាណខ្សែប្រយុទ្ធរបស់ក្លិប Chelsea ម្នាក់ ប្រសិនបើតារាឆ្នើមរបស់ខ្លួនចាកចេញនាពេលខាងមុខ។
    Borussia Dortmund បានកំណត់រ៉ាដាទៅលើកីឡាករអន្តរជាតិអាល្លឺម៉ង់ Timo Werner ដើម្បីជំនួសតារាវ័យក្មេង Erling Haaland ប្រសិនបើខ្សែប្រយុទ្ធន័រវែសវ័យ ២១ឆ្នាំរូបនេះចាកចេញនៅរដូវកាលក្រោយ។
    Haaland មានតម្លៃទិញផ្ដាច់កុងត្រាចំនួន ៦៨ លានផោនចាប់ពីរដូវក្តៅក្រោយទៅ ហើយអតីតខ្សែប្រយុទ្ធ Red Bull Salzburg រូបនេះជាកីឡាករដែលមានក្លិបធំៗជាច្រើននៅជុំវិញតំបន់អឺរ៉ុបចង់បានយ៉ាងខ្លាំង ទើបធ្វើឱ្យ Dortmund ត្រូវស្វែងរកអ្នកជំនួសទុកឱ្យហើយ។
    Werner ដែលបានចូលរួមជាមួយក្រុមតោខៀវ Chelsea ពីក្លិប RB Leipzig កាលពីរដូវក្តៅមុន ប៉ុន្តែបានតស៊ូដើម្បីរកគ្រាប់បាល់នៅក្របខណ្ឌ Premier League ហើយត្រូវបានគេនិយាយថាជាជម្រើសមួយក្នុងចំណោមជម្រើស ៤ ដែលកំពុងពិចារណារបស់ Dortmund៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី