លោក Mourinho ៖ គ្មានកីឡាករណាម្នាក់ស្នើសុំខ្ញុំចាកចេញពី Manchester United នោះទេ

9257

លោក Jose Mourinho បានទទូចថាគ្មានកីឡាករណាម្នាក់របស់គាត់បានស្នើសុំចាកចេញពីក្លឹប Manchester United ក្នុងកំឡុងពេលទីផ្សាបើកនាខែមករានោះទេ ។

Image result for Jose Mourinho

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរក្សាតំណែងរបស់គាត់បន្ទាប់ពីចាប់ផ្តើមរដូវកាលមិនបានល្អ ដោយកំពុងស្ថិតនៅចំណាត់ថ្នាក់ទី ៨ ឯណោះនេះបើគិតត្រឹមសប្ដាហ៍ទី ១៥ កន្លងមកនៅក្របខ័ណ្ឌ Premier League នារដូវកាល ២០១៨/១៩ នេះ។

Image result for Paul Pogba

មានកីឡាករសរុបចំនួន ៧ រូបដែលកំពុងខិតជិតផុតកិច្ចសន្យារបស់ពួកគេ ហើយកីឡាករទាំងអស់នោះក៏មានកាធុញទ្រាន់ផងដែរក្រោមការដឹងនាំរបស់លោក Mourinho និងមានបំណង់ធ្វើការចាកចេញពីក្លឹបនាខែមករានេះ កីឡាករទាំងនោះរួមមាន Antonio Valencia, Andreas Pereira, Matteo Darmian, Phil Jones, Chris Smalling, Anthony Martial ។ ហើយមានពាក្យចចាមអារ៉ាមជាច្រើននៅតែបន្ដរាលដាលជុំវិញអនាគតរបស់ Paul Pogba និង Alexis Sanchez ផងដែរ ។ Pogba ជាញឹកញាប់ត្រូវបានគេនិយាយថាកំពុងមានជម្លោះជាមួយលោក Mourinho និងត្រូវបានផ្សារភ្ជាប់ម្តងហើយម្តងទៀតជាមួយនឹងការផ្លាស់ទៅកាន់ក្លឹបសេះបង្កង់ Juventus វិញ​ ។

Related image

ទន្ទឹមនឹងនេះដែរ Sanchez បានខិតខំព្យាយាមយ៉ាងខ្លាំងក្នុងការវិលត្រឡប់ទៅរកទម្រង់លេងដ៏ល្អដូចកាលពីខ្លួនលេងនៅក្លឹបកាំភ្លើងធំ Arsenal វិញផងដែរ ប៉ុន្តែជាមួយប្រាក់ឈ្នួលដ៏ខ្ពស់របស់គាត់រួមនឹងកាធ្លាក់ទម្រង់លេងអាចធ្វើឲ្យក្លឹបយក្សរបស់អង់គ្លេសមួយនេះគិតគូរលក់រូបគេចេញនាពេលខាងមុខនេះ ។

Image result for Manchester United

ទោះជាយ៉ាងណាក៏ដោយលោក Mourinho បានទទូចថាគ្មាននរណាម្នាក់បានស្នើសុំចាកចេញនៅខែមករានោះទេ ដោយលោកបានអះអាងថា៖ ” គ្មានទេ ។ គ្មាននរណាម្នាក់សុំខ្ញុំចេញទេ គ្មានសូម្បីតែម្នាក់ ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី