លោក Allegri គ្រូបង្វឹករបស់ Juventus ថា Inter Milan បានធ្វើឱ្យក្រុមរបស់លោកប៉ះសក់ម្ដងៗ

5668

លោក Massimiliano Allegri គ្រូបង្វឹករបស់ក្លឹប Juventus បានទទួលស្គាល់ថាក្លឹប Inter Milan បានធ្វើឲ្យមានបញ្ហាដល់ក្រុមកំពុងឈរនៅកំពូលតារាងក្របខ័ណ្ឌ Serie A មួយនេះ បើទោះបី Inter ប្រកួតចាញ់ក្រុម Juventus ក្នុងលទ្ធផល ១-០ នៅក្នុងជំនួប Derby d’Italia យ៉ាងណាក៏ដោយ ។

Related image

ខ្សែប្រយុទ្ធ Mario Mandzukic បានស៊ុតបញ្ចូលទីបានមួយគ្រាប់ដើម្បីជួយឲ្យ Juventus ទទួលបានជ័យជម្នះនៅក្នុងកីឡដ្ឋាន Allianz ដែលជាទឹកដីរបស់ខ្លួន និងជួយឱ្យ Juventus រកបាន ៤៣ ពិន្ទុបន្ទាប់ពីឆ្លងកាត់ចំនួន ១៥ ប្រកួតដែលជាពិន្ទុខ្ពស់បំផុតនៅក្នុងក្របខ័ណ្ឌកំពូលទាំង ៥ នៅទ្វីបអឺរ៉ុប ។

លោក Allegri បានប្រាប់ Sky Sport Italia ថា៖ ” Inter បានធ្វើឱ្យយើងមានបញ្ហានៅក្នុងតង់ទី១ ដោយការបើកប្រយុទ្ធរបស់ Joao Mario និង Gagliardini ដូច្នេះយើងព្យាយាមបិទពួកគេ ។ វាក៏ពិតដែរជាឱកាសដ៏ធំបំផុតនៅតង់ទី១ ដោយសារយើងផ្តល់បាល់ឱ្យនៅឆ្ងាយពីយើង ។ ខ្ញុំបានផ្លាស់ប្តូរកីឡាករ Mandzukic នៅខាងឆ្វេង Paulo Dybala ទើបលេងបានល្អប្រសើរ ហើយយើងមានការអនុវត្តខុសគ្នាខ្លាំងក្លានៅក្នុងលក្ខខណ្ឌនៃកម្លាំងនិងសម្ពាធហើយយើងបានធ្វើឱ្យ Inter មិនមានអ្វីលេងទាល់តែសោះនៅតង់ទីពីរ ហើយយើងមានឪកាសច្រើន ” ។

គួររំលឹកឲ្យដឹងផងដែរថា ក្រុមរបស់លោក Massimiliano Allegri  ក្លឹបសេះបង្កង់ Juventus បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ១៥ លើកដោយទទួលបានជ័យជម្នះរហូតដល់ចំនួន ១៤ ដង និងស្មើ ១ ប្រកួត នឹងមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេបើគិតត្រឹមសប្ដាហ៍ទី ១៥ កន្លងមកនេះក្នុងក្របខ័ណ្ឌ Serie A នារដូវកាល ២០១៨/២០១៩ នេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី