Pedri និង Greenwood ជាបេក្ខភាពឈានមុខគេ ក្នុងការប្រជែងយកពាន Golden Boy ២០២១

13734
  • បញ្ជីឈ្មោះកីឡាករ ៤០ នាក់សម្រាប់ពានរង្វាន់ Golden Boy ប្រចាំឆ្នាំ២០២១ ដែលផ្តល់ជូនកីឡាករឆ្នើមបាល់ទាត់អាយុក្រោម ២១ ឆ្នាំត្រូវបានបង្ហាញ។
    កីឡាកររបស់ក្រុមអ្នកមានបុណ្យ Barcelona មានពីរនាក់បានជាប់ក្នុងបញ្ជីឈ្មោះ ដោយរួមមាន Pedri និង Eric Garcia ។ Ilaix Moriba អតីតយុវជនរបស់ Barca ក៏ជាបេក្ខភាពកំពូលមួយរូបផងដែរ។
    យោងតាមសារព័ត៌មាន Diario Sport បាននិយាយថា Pedri គឺជាបេក្ខភាពឈានមុខគេមួយរូបក្នុងឈ្នះពានរង្វាន់។ គូប្រជែងសំខាន់ៗរបស់ Pedri ក៏រួមមានដូចជា Bukayo Saka, Mason Greenwood, Eduardo Camavinga, Jude Bellingham និង Kaio Jorge៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី