ប្រធាន FIFA លោក Gianni Infantino ជម្រុញឱ្យ PSG លក់ Kyllian Mbappe ទៅឱ្យ Juventus

15954

របាយការណ៍នាពេលថ្មីៗនេះបានអះអាងថាក្លឹប Paris Saint-Germain មានបំណងចង់ចៀសវាងឲ្យផុតពីច្បាប់របស់ FFP ប៉ុន្តែប្រធាន FIFA លោក Gianni Infantino បានបង្ហាញវិធីសាស្ត្រមួយដែលអាចឲ្យក្លឹបយក្សរបស់បារាំងមួយនេះគេចផុតពីការពិន័យនេះគឺលក់តារាមួយក្នុងចំណោមតារាទាំងពីរបស់ពួកគេ ។ ខណះពេលនេះ UEFA បានចាប់ផ្តើមបើកការស៊ើបអង្កេតឡើងវិញអំពីចំណាយនិងចំណូលរបស់ PSG ។

Related imageប្រធាន FIFA

ប្រភពជាច្រើនបានរាយការណ៍ថាក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 ក្លឹប Paris Saint-Germain អាចនឹងត្រូវបង្ខំឱ្យលក់តារាមួយក្នុងចំណោមតារារបស់ពួកគេដើម្បីគោរពតាមច្បាប់របស់ FFP ( គឺជាច្បាប់ដែលអនុវត្តន៍ទៅលើក្លឹបណាដែលចាយលើសចំណូល ) ។

Image result for Neymarកីឡាករ Neymar

កាលពីដើមឡើយវាត្រូវបានគេរាយការណ៍ថា UEFA បានបើកដំណើរការការស៊ើបអង្កេតរបស់ពួកគេឡើងវិញ ។ Paris Saint-Germain បានចំណាយប្រាក់ ២២២ លានអឺរ៉ូទៅលើកីឡាករ Neymar ពីក្លឹប FC Barcelona និង ១៨០ លានអឺរ៉ូ លើកីឡាករ Kyllian Mbappe ពីក្លឹប AS Monaco កាលពីឆ្នាំ ២០១៧  ប៉ុន្តែវាហាក់ដូចជាក្លឹបមិនអាចរកចំណូលបានគ្រប់គ្រាន់ដើម្បីទិញយកកិច្ចព្រមព្រៀងទាំងនេះនោះទេ ។

Image result for Kylian Mbappeកីឡាករ Kyllian Mbappe

ឥឡូវនេះ Paris Saint-Germain ប្រហែលជាត្រូវការលក់តារាកីឡាករឆ្នើមមួយចំនួនដើម្បីគោរពតាមច្បាប់របស់ UEFA ។ ការសែត Tuttosport ដែលមានមូលដ្ឋាននៅទីក្រុង Turin បានចុះផ្សាយឲ្យដឹងថាក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹបសេះបង្កង់ Juventus កំពុងតាមដានស្ថានភាពរបស់ខ្សែប្រយុទ្ធវ័យក្មេង Kyllian Mbappe ។ ក្នុងករណីរឿងរ៉ាវកាន់តែអាក្រក់រវាង PSG និង UEFA នេះបានធ្វើឲ្យប្រធានក្លឹប Juventus លោក Andrea Agnelli នឹងត្រៀមខ្លួនចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំដែលបានជួយឲ្យបារាំងលើកពានរង្វាន់ FIFA World Cup នាពេលថ្មីៗនេះ ។

Related imageប្រធានក្លឹប Juventus

កាលពីដើមសប្តាហ៍នេះលោក Andrea Agnelli ក៏បាននិយាយទាក់ទងទៅនឹងរឿងចុះហត្ថលេខាកីឡាករវ័យក្មេងផងដែរថា៖ ” យើងនឹងផ្តោតលើ Cristiano Ronaldo ថ្មី ប៉ុន្តែវ័យក្មេង ” ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី